ព្រះត្រៃបិដក ភាគ ៧១
ដូច្នោះ បុគ្គលត្រាស់ដឹងដោយកម្មស្សកតាចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយកម្មស្សកតាចិត្តផង ដោយញាណផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹង ដោយសច្ចានុលោមិកចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយសច្ចានុលោមិកចិត្តផង ដោយញាណផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹង ដោយអតីតចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយអតីតចិត្តផង ដោយញាណផងទេ។ ដូច្នោះបុគ្គលត្រាស់ដឹង ដោយអនាគតចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយអនាគតចិត្តផង ដោយញាណផងទេ។ ដូច្នោះ បុគ្គលត្រាស់ដឹង ដោយបច្ចុប្បន្នលោកិយចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយបច្ចុប្បន្នលោកិយចិត្តផង ដោយញាណផង ត្រាស់ដឹងដោយបច្ចុប្បន្នចិត្តផង ដោយញាណផង ក្នុងខណៈនៃលោកុត្តរមគ្គ។
[១៦៧] បុគ្គលត្រាស់ដឹង ដោយបច្ចុប្បន្នចិត្តផង ដោយញាណផង ក្នុងខណៈនៃលោកុត្តរមគ្គ តើដូចម្តេច។ ក្នុងខណៈនៃលោកុត្តរមគ្គ ចិត្តមានកិរិយាកើតឡើង ជាអធិបតី ជាហេតុ ជាបច្ច័យនៃញាណ ចិត្តដែលប្រកបដោយញាណនោះ មានព្រះនិព្វានជាអារម្មណ៍
ID: 637641177746522129
ទៅកាន់ទំព័រ៖