ព្រះត្រៃបិដក ភាគ ៧១

ការ​ត្រាស់​ដឹង​ដោយ​ការពិចារណា គឺ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ ការ​ត្រាស់​ដឹង​ដោយ​ការ​មិន​ញាប់ញ័រ ចំពោះ​ហេតុ​មិន​គួរ​ជឿ គឺ​សទ្ធា​ពលៈ ការ​ត្រាស់​ដឹង​ដោយ​កិរិយា​មិន​ញាប់ញ័រ ចំពោះ​សេចក្តី​ខ្ជិលច្រអូស គឺ​វីរិយ​ពលៈ ការ​ត្រាស់​ដឹង​ដោយ​កិរិយា​មិន​ញាប់ញ័រ ចំពោះ​សេចក្តី​ប្រហែស គឺ​សតិ​ពលៈ ការ​ត្រាស់​ដឹង​ដោយ​កិរិយា​មិន​ញាប់ញ័រ ចំពោះ​សេចក្តី​រាយមាយ គឺ​សមាធិ​ពលៈ ការ​ត្រាស់​ដឹង​ដោយ​កិរិយា មិន​ញាប់ញ័រ ចំពោះ​អវិជ្ជា គឺ​បញ្ញា​ពលៈ ការ​ត្រាស់​ដឹង​ដោយ​សេចក្តី​ជឿស៊ប់ គឺ​សទ្ធិន្ទ្រិយ ការ​ត្រាស់​ដឹង​ដោយ​ការ​ផ្គង​ឡើង គឺ​វីរិយិ​ន្ទ្រិយ ការ​ត្រាស់​ដឹង​ដោយ​កិរិយា​ប្រុង គឺ​សតិ​ន្ទ្រិយ ការ​ត្រាស់​ដឹង​ដោយ​ការ​មិន​រាយមាយ គឺ​សមា​ធិន្ទ្រិយ ការ​ត្រាស់​ដឹង​ដោយ​កិរិយា​យល់ គឺ​បញ្ញិ​ន្ទ្រិយ ការ​ត្រាស់​ដឹង គឺ​ឥន្ទ្រិយ ដោយ​អត្ថ​ថា​ជា​អធិបតី ការ​ត្រាស់​ដឹង គឺ​ពលៈ ដោយ​អត្ថ​ថា​មិន​ញាប់ញ័រ ការ​ត្រាស់​ដឹង​គឺ​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ចេញ​ចាក​វដ្តៈ ការ​ត្រាស់​ដឹង​គឺ​មគ្គ ដោយ​អត្ថ​ថា​ជាហេតុ ការ​ត្រាស់​ដឹង គឺ​សតិ​ប្ប​ដ្ឋាន ដោយ​អត្ថ​ថា​ប្រុង ការ​ត្រាស់​ដឹង គឺ​សម្ម​ប្ប​ធាន ដោយ​អត្ថ​ថា​តម្កល់ ការ​ត្រាស់​ដឹង គឺ​ឥទ្ធិបាទ ដោយ​អត្ថ​ថាស​ម្រេច ការ​ត្រាស់​ដឹង​គឺ​សច្ចៈ ដោយ​អត្ថ​ថា ទៀងទាត់
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 637641178218552942
ទៅកាន់ទំព័រ៖