ព្រះត្រៃបិដក ភាគ ៧១
សមថៈ និងវិបស្សនា ដោយអត្ថថាជាគោចរ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាជាគោចរ។
[១០] ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថា លះបង់ តើដូចមេ្តច។ កាលបុគ្គលលះនូវកិលេសដែលច្រឡំដោយឧទ្ធច្ចៈផង នូវខន្ធផង ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាលបុគ្គលលះនូវកិលេសដែលច្រឡំដោយអវិជ្ជាផង នូវខន្ធផង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយ អត្ថថាលះបង់ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នា ជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាលះបង់។
ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាលះស្រឡះ តើដូចមេ្តច។ កាលបុគ្គលលះស្រឡះនូវកិលេសដែលច្រឡំដោយឧទ្ធច្ចៈផង នូវខន្ធផង ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាលបុគ្គលលះស្រឡះនូវកិលេសដែលច្រឡំដោយអវិជ្ជាផង នូវខន្ធផង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏មាននិរោធជាគោចរដែរ
ID: 637640333471076959
ទៅកាន់ទំព័រ៖