ព្រះត្រៃបិដក ភាគ ៧១

ការ​ត្រាស់​ដឹង​គឺ​សមថៈ ដោយ​អត្ថ​ថា​មិន​រាយមាយ ការ​ត្រាស់​ដឹង​គឺ​វិបស្សនា ដោយ​អត្ថ​ថា​ពិចារណា​ឃើញ ការ​ត្រាស់​ដឹង គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​មាន​រស​តែមួយ ការ​ត្រាស់​ដឹង គឺ​ធម៌​ជាប់គ្នា​ជាគូ ដោយ​អត្ថ​ថា​មិន​ប្រព្រឹត្ត​លើស​គ្នា ការ​ត្រាស់​ដឹង គឺ​សីលវិសុទ្ធិ ដោយ​អត្ថ​ថា​សង្រួម ការ​ត្រាស់​ដឹង គឺ​ចិត្ត​វិសុទ្ធិ ដោយ​អត្ថ​ថា​មិន​រាយមាយ ការ​ត្រាស់​ដឹង គឺ​ទិដ្ឋិ​វិសុទ្ធិ ដោយ​អត្ថ​ថា​ឃើញ ការ​ត្រាស់​ដឹង គឺ​អធិមោក្ខ ដោយ​អត្ថ​ថា​រួច ការ​ត្រាស់​ដឹង​គឺ​វិជ្ជា ដោយ​អត្ថ​ថា​ចាក់ធ្លុះ ការ​ត្រាស់​ដឹង គឺ​វិមុត្តិ ដោយ​អត្ថ​ថា​លះបង់ ការ​ត្រាស់​ដឹង​គឺ​ខយ​ញ្ញាណ ដោយ​អត្ថ​ថា​កាត់​ដាច់​ស្រឡះ ការ​ត្រាស់​ដឹង គឺ​ឆន្ទះ ដោយ​អត្ថ​ថា​ជា​ឫស ការ​ត្រាស់​ដឹង គឺ​មនសិ​កា​រៈ ដោយ​អត្ថ​ថា​តាំង​ឡើង​ព្រម ការ​ត្រាស់​ដឹង គឺ​ផស្សៈ ដោយ​អត្ថ​ថា​ប្រមូល ការ​ត្រាស់​ដឹង គឺ​វេទនា ដោយ​អត្ថ​ថា​ជាទី​ប្រជុំ​ចុះ ការ​ត្រាស់​ដឹង គឺ​សមាធិ ដោយ​អត្ថ​ថា​ជា​ប្រធាន ការ​ត្រាស់​ដឹង គឺ​សតិ ដោយ​អត្ថ​ថា​ជា​អធិបតី ការ​ត្រាស់​ដឹង គឺ​បញ្ញា ដោយ​អត្ថ​ថា​ប្រសើរ​ជាង​ធម៌​ទាំងនោះ ការ​ត្រាស់​ដឹង គឺ​វិមុត្តិ ដោយ​អត្ថ​ថា ជា​ខ្លឹម ការ​ត្រាស់​ដឹង គឺ​អមត​និព្វាន ដោយ​អត្ថ​ថា​ជាទីបំផុត (នៃ​កិច្ច​ក្នុង​សាសនា)។
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 637641178460272068
ទៅកាន់ទំព័រ៖