ព្រះត្រៃបិដក ភាគ ៧១
មិនមែនដូច្នោះទេ មគ្គភាវនាមាន ការធ្វើឲ្យជាក់ច្បាស់នូវផលមាន ការលះកិលេសមាន ការត្រាស់ដឹងនូវធម៌មាន ឧបមាដូចជាអ្វី ដូចជាដើមឈើចំទង់ មិនទាន់មានផ្លែ បុរសកាត់ផ្តាច់ឈើនុ៎ះត្រង់គល់ ឯអជាតផលណារបស់ឈើនោះ ដែលមិនទាន់ចេញ ក៏លែងចេញ ដែលមិនទាន់កើត ក៏លែងកើត ដែលមិនទាន់ពក ក៏លែងពក ដែលមិនទាន់កើតប្រាកដ ក៏លែងកើតប្រាកដ មានឧបមាដូចម្តេចមិញ មានឧបេមេយ្យដូច ការកើតជាហេតុ ការកើតជាបច្ច័យ នៃការកើតកិលេស ចិត្តតែងស្ទុះទៅក្នុងការមិនកើត ព្រោះឃើញទោសក្នុងការកើត ព្រោះតែចិត្តស្ទុះទៅក្នុងការមិនកើត បានជាកិលេសទាំងឡាយណា ដែលមានការកើតឡើងជាបច្ច័យ គប្បីកើតឡើង កិលេសទាំងនោះ ដែលមិនទាន់កើត ក៏លែងកើត ដែលមិនទាន់ដុះ ក៏លែងដុះ ដែលមិនទាន់ផុស ក៏លែងផុស ដែលមិនទាន់កើតប្រាកដ ក៏លែងកើតប្រាកដ។ ការរលត់ទុក្ខ ព្រោះការរលត់នៃហេតុ យ៉ាងនេះឯង ហេតុគឺការប្រព្រឹត្តទៅ ហេតុគឺនិមិត្ត ហេតុគឺការប្រមូលមក ឯការប្រមូលមក ជាបច្ច័យនៃការកើតនូវកិលេស ចិត្តតែងស្ទុះទៅក្នុងការមិនប្រមូល ព្រោះឃើញទោស
ID: 637641202859022189
ទៅកាន់ទំព័រ៖