ព្រះត្រៃបិដក ភាគ ៧១

បញ្ញា​វគ្គ វិវេក​កថា
សាវត្ថី​និទាន


 [១៧២] ម្នាល​ភិក្ខុ​ទាំងឡាយ ការងារ​ទាំងឡាយ​ណាមួយ​ដែល​ត្រូវ​ធ្វើ​ដោយ​កំឡាំង ការងារ​ទាំងអស់​នោះ បុគ្គល​លុះតែ​អាស្រ័យ​ផែនដី ឈរ​លើ​ផែនដី ទើប​ធ្វើ​បាន ការងារ​ទាំងឡាយ ដែល​ត្រូវ​ធ្វើ​ដោយ​កំឡាំង​ទាំង​នុ៎ះ បុគ្គល​តែង​ធ្វើ​យ៉ាងនេះ មាន​ឧបមា​ដូចម្តេច​មិញ ម្នាល​ភិក្ខុ​ទាំងឡាយ មាន​ឧបមេយ្យ​ដូច ភិក្ខុ​លុះតែ​អាស្រ័យ​នូវ​សីល តាំងនៅ​ក្នុង​សីល​ហើយ ទើប​ចម្រើន​នូវ​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ​បាន ទើប​ធ្វើឲ្យ​ច្រើន​នូវ​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ​បាន។
 [១៧៣] ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​លុះតែ​អាស្រ័យ​នូវ​សីល តាំងនៅ​ក្នុង​សីល​ហើយ ទើប​ចម្រើន​នូវ​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ​បាន ទើប​ធ្វើឲ្យ​ច្រើន​នូវ​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ​បាន តើ​ដូចម្តេច​ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​សម្មាទិដ្ឋិ ដែល​អាស្រ័យ​វិវេក អាស្រ័យ​វិ​រាគៈ អាស្រ័យ​និរោធ បង្អោន​ទៅ​ដើម្បី​លះ ចម្រើន​សម្មាសង្កប្បៈ ចម្រើន​សម្មាវាចា ចម្រើន​សម្មា​កម្មន្តៈ
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 637641203584959248
ទៅកាន់ទំព័រ៖