ព្រះត្រៃបិដក ភាគ ៧១
បញ្ញិន្រ្ទិយ ថ្លាដោយការឃើញ អវិជ្ជាជាកករល្អក់ បុគ្គលលះចោលនូវ អវិជ្ជាជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លាដោយការឃើញ របស់បញ្ញិន្រ្ទិយ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សទ្ធា ពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះការមិនជឿ ការមិនជឿ ជាកករល្អក់ បុគ្គលលះ ចោលនូវការមិនជឿ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការមិនញាប់ ញ័រ ព្រោះធម្មជាតិមិនជឿ របស់សទ្ធាពលៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក វីរិយពលៈ ថ្លាដោយការមិនញាប់ញ័រ ព្រោះសេចក្តីខ្ជិល សេចក្តីខ្ជិល ជាកករល្អក់ បុគ្គលលះចោលនូវសេចក្តីខ្ជិលជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការមិនញាប់ញ័រ ព្រោះសេចក្តីខ្ជិល របស់ វីរិយពលៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរ ក្រេបផឹក សតិពលៈ ថ្លាដោយការមិនញាប់ញ័រព្រោះបមាទៈ បមាទៈ ជាកករល្អក់ បុគ្គលលះចោលនូវបមាទៈជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាត ដ៏ថ្លាដោយការ មិនញាប់ញ័រព្រោះបមាទៈ របស់សតិពលៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក
ID: 637640323879201956
ទៅកាន់ទំព័រ៖