ព្រះត្រៃបិដក ភាគ ៧១

 សម្មាសមាធិ មាន​វិវេក ៥ តើ​ដូចម្តេច។ វិ​ក្ខម្ភ​នវិ​វេក ១ តទង្គ​វិវេក ១ សមុច្ឆេទ​វិវេក ១ បដិ​ប្ប​ស្ស​ទ្ធិ​វិវេក ១ និស្សរណ​វិវេក ១។ ឯវិ​ក្ខម្ភ​នវិ​វេក សម្រាប់​បុគ្គល (កាល​លះបង់) នូវ​នី​វរ​ណៈ​ទាំងឡាយ​ហើយ ចម្រើន​នូវ​បឋមជ្ឈាន តទង្គ​វិវេក សម្រាប់​បុគ្គល (កាល​លះបង់) នូវ​ទិដ្ឋិ​ទាំងឡាយ ហើយ​ចម្រើន​សមាធិ ដែល​ជា​ចំណែក​នៃ​សេចក្តី​ទំ​លុះ​ទំ​លាយ សមុច្ឆេទ​វិវេក សម្រាប់​បុគ្គល កាល​ចម្រើន​មគ្គ​ជា​លោ​កុត្ត​រៈ ដែល​ដល់​នូវ​ការ​អស់​ទៅ បដិ​ប្ប​ស្ស​ទ្ធិ​វិវេក មាន​ក្នុង​ខណៈ​នៃ​ផល និរោធ​វិវេក គឺជា​និរោធ និព្វាន នេះ​សម្មាសមាធិ មាន​វិវេក ៥។ បុគ្គល​ណា មាន​ឆន្ទៈ​កើត​ហើយ ជា​អ្នកមាន​សទ្ធា​ចុះ​ស៊ប់​ក្នុង​វិវេក​ទាំង ៥ នេះ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា​អធិដ្ឋាន​ល្អ​ហើយ។
 [១៨០] សម្មាសមាធិ មាន​វិ​រាគៈ ៥ តើ​ដូចម្តេច។ វិ​ក្ខម្ភ​នវិ​រាគៈ ១ តទង្គ​វិ​រាគៈ ១ សមុច្ឆេទ​វិ​រាគៈ ១ បដិ​ប្ប​ស្ស​ទ្ធិ​វិ​រាគៈ ១ និស្សរណ​វិ​រាគៈ ១។ វិ​ក្ខម្ភ​នវិ​រាគៈ សម្រាប់​បុគ្គល (កាល​លះបង់) នូវ​នី​វរ​ណៈ​ទាំងឡាយ ហើយ​ចម្រើន​នូវ​បឋមជ្ឈាន តទង្គ​វិ​រាគៈ សម្រាប់​បុគ្គល (កាល​លះបង់) នូវ​ទិដ្ឋិ​ទាំងឡាយ ហើយ​ចម្រើន​សមាធិ ដែល​ជា​ចំណែក​នៃ​សេចក្តី
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 637641205328084290
ទៅកាន់ទំព័រ៖