ព្រះត្រៃបិដក ភាគ ៧១

 [១៨២] សម្មាសមាធិ មា​នវោស្ស​គ្គៈ ៥ តើ​ដូចម្តេច។ វិ​ក្ខម្ភ​នវោស្ស​គ្គៈ ១ តទង្គ​វោ​ស្ស​គ្គៈ ១ សមុច្ឆេទ​វោ​ស្ស​គ្គៈ ១ បដិ​ប្ប​ស្ស​ទ្ធិ​វោ​ស្ស​គ្គៈ ១ និស្សរណ​វោ​ស្ស​គ្គៈ ១។ ឯវិ​ក្ខម្ភ​នវោស្ស​គ្គៈ សម្រាប់​បុគ្គល (កាល​លះបង់) នូវ​នី​វរ​ណៈ​ហើយ ចម្រើន​នូវ​បឋមជ្ឈាន តទង្គ​វោ​ស្ស​គ្គៈ សម្រាប់​បុគ្គល (កាល​លះបង់) នូវ​ទិដ្ឋិ ហើយ​ចម្រើន​សមាធិ ដែល​ជា​ចំណែក​នៃ​សេចក្តី​ទំ​លុះ​ទំ​លាយ សមុច្ឆេទ​វោ​ស្ស​គ្គៈ សម្រាប់​បុគ្គល កាល​ចម្រើន​មគ្គ​ជា​លោ​កុត្ត​រៈ ដែល​ដល់​នូវ​ការ​អស់​ទៅ បដិ​ប្ប​ស្ស​ទ្ធិ​វោ​ស្ស​គ្គៈ មាន​ក្នុង​ខណៈ​នៃ​ផល និ​រោ​ធវោ​ស្ស​គ្គៈ គឺជា​និរោធ និព្វាន នេះ សម្មាសមាធិ មា​នវោស្ស​គ្គៈ ៥។ បុគ្គល​ណា មាន​ឆន្ទៈ​កើត​ហើយ ជា​អ្នកមាន​សទ្ធា​ចុះ​ស៊ប់ ក្នុង​វោ​ស្ស​គ្គៈ​ទាំង ៥ នេះ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា​អធិដ្ឋាន​ល្អ​ហើយ។
 នេះ សម្មាសមាធិ មាន​វិវេក ៥ មាន​វិ​រាគៈ ៥ មាន​និរោធ ៥ មា​នវោស្ស​គ្គៈ ៥ មាននិស្ស័យ ១២។
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 637641205899490432
ទៅកាន់ទំព័រ៖