ព្រះត្រៃបិដក ភាគ ៧១

 [១៨៣] ម្នាល​ភិក្ខុ​ទាំងឡាយ ការងារ​ទាំងឡាយ​ណាមួយ ដែល​ត្រូវ​ធ្វើ​ដោយ​កម្លាំង ការងារ​ទាំងអស់​នោះ បុគ្គល​លុះតែ​អាស្រ័យ​ផែនដី ឈរ​លើ​ផែនដី ទើប​ធ្វើ​បាន ការងារ​ទាំងឡាយ ដែល​ត្រូវ​ធ្វើ​ដោយ​កំឡាំង​នុ៎ះ បុគ្គល​តែង​ធ្វើ​យ៉ាងនេះ មាន​ឧបមា​ដូចម្តេច​មិញ ម្នាល​ភិក្ខុ​ទាំងឡាយ មាន​ឧបមេយ្យ​ដូច ភិក្ខុ​លុះតែ​អាស្រ័យ​សីល តាំងនៅ​ក្នុង​សីល​ហើយ ទើប​ចម្រើន​នូវ​ពោជ្ឈង្គ​ទាំង ៧ ធ្វើឲ្យ​ច្រើន​នូវ​ពោជ្ឈង្គ​ទាំង ៧ បាន។បេ។ ភិក្ខុ​កាល​ចម្រើន​នូវ​ពោជ្ឈង្គ​ទាំង ៧ កាល​ធ្វើឲ្យ​ច្រើន​នូវ​ពោជ្ឈង្គ​ទាំង ៧ រមែង​ដល់​នូវ​ការ​ចម្រើន លូតលាស់ ធំ​ទូលាយ ក្នុង​ធម៌​ទាំងឡាយ។បេ។ ភិក្ខុ​ចម្រើន​នូវ​ពលៈ ៥ ធ្វើឲ្យ​ច្រើន​នូវ​ពលៈ ៥។បេ។ ភិក្ខុ​កាល​ចម្រើន​នូវ​ពលៈ ៥ កាល​ធ្វើឲ្យ​ច្រើន​នូវ​ពលៈ ៥ រមែង​ដល់​នូវ​ការ​ចម្រើន លូតលាស់ ធំ​ទូលាយ ក្នុង​ធម៌​ទាំងឡាយ។បេ។ ភិក្ខុ​ចម្រើន​នូវ​ឥន្ទ្រិយ ៥ ធ្វើឲ្យ​ច្រើន​នូវ​ឥន្ទ្រិយ ៥។បេ។
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 637641206157927922
ទៅកាន់ទំព័រ៖