ព្រះត្រៃបិដក ភាគ ៧១

និស្សរណ​វិវេក គឺជា​និរោធ និព្វាន នេះ សទ្ធិន្ទ្រិយ មាន​វិវេក ៥។ បុគ្គល​ណា មាន​ឆន្ទៈ​កើត​ហើយ ជា​អ្នកមាន​សទ្ធា​ចុះ​ស៊ប់​ក្នុង​វិវេក​ទាំង ៥ នេះ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា​អធិដ្ឋាន​ល្អ​ហើយ។ នេះ​សទ្ធិន្ទ្រិយ មាន​វិវេក ៥ មាន​វិ​រាគៈ ៥ មាន​និរោធ ៥ មា​នវោស្ស​គ្គៈ ៥ មាននិស្ស័យ ១២។ វីរិយ​ន្ទ្រិយ។បេ។ សតិ​ន្ទ្រិយ។បេ។ សមា​ធិន្ទ្រិយ។បេ។
 បញ្ញិ​ន្ទ្រិយ មាន​វិវេក ៥ តើ​ដូចម្តេច។ វិ​ក្ខម្ភ​នវិ​វេក ១ តទង្គ​វិវេក ១ សមុច្ឆេទ​វិវេក ១ បដិ​ប្ប​ស្ស​ទ្ធិ​វិវេក ១ និស្សរណ​វិវេក ១។បេ។ នេះ បញ្ញិ​ន្ទ្រិយ មាន​វិវេក ៥ មាន​វិ​រាគៈ ៥ មាន​និរោធ ៥ មាននិស្ស័យ ១២។

ចប់ វិវេក​ថា។

ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 637641207080273443
ទៅកាន់ទំព័រ៖