ព្រះត្រៃបិដក ភាគ ៧១
បញ្ញាវគ្គ ចរិយាកថា
[១៨៦] ពាក្យថា ចរិយា បានដល់ចរិយា ៨ គឺ ឥរិយាបថចរិយា ១ អាយតនចរិយា ១ សតិចរិយា ១ សមាធិចរិយា ១ ញាណចរិយា ១ មគ្គចរិយា ១ បតិ្តចរិយា ១ លោកត្ថចរិយា ១។
ការប្រព្រឹត្តិក្នុងឥរិយាបថទាំង ៤ ឈ្មោះថាឥរិយាបថចរិយា។ ការប្រព្រឹត្តិក្នុងអាយតនៈ ៦ ទាំងខាងក្នុង និងខាងក្រៅ ឈ្មោះថា អាយតនចរិយា។ ការប្រព្រឹត្តិក្នុងសតិប្បដ្ឋាន ៤ ឈ្មោះថា សតិចរិយា។ ការប្រព្រឹត្តិក្នុងឈាន ៤ ឈ្មោះថា សមាធិចរិយា។ ការប្រព្រឹត្តិក្នុងអរិយសច្ច ៤ ឈ្មោះថាញាណចរិយា។ ការប្រព្រឹត្តិក្នុងអរិយសច្ច ៤ ឈ្មោះថាមគ្គចរិយា។ ការប្រព្រឹត្តិក្នុងសាមញ្ញ ៤ ឈ្មោះថាបត្តិចរិយា។ ការប្រព្រឹត្តិក្នុងព្រះតថាគតអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ក្នុងព្រះបច្ចេកពុទ្ធ ដោយចំណែកខ្លះ ក្នុងសាវ័កទាំងឡាយ ដោយចំណែកខ្លះ ឈ្មោះថាលោកត្ថចរិយា។
ID: 637641207406209306
ទៅកាន់ទំព័រ៖