ព្រះត្រៃបិដក ភាគ ៧១

បញ្ញា​វគ្គ បាដិហារិយ​កថា


 [១៨៩] ម្នាល​ភិក្ខុ​ទាំងឡាយ បាដិហារ្យ​នេះ មាន ៣។ បាដិហារិយ៍ ៣ គឺ​អ្វីខ្លះ គឺ​ឥទ្ធិ​ប្បា​ដិ​ហារ្យ ១ អាទេស​នា​បាដិហារ្យ ១ អនុសាសនី​បាដិហារ្យ ១។
 [១៩០] ម្នាល​ភិក្ខុ​ទាំងឡាយ ឥទ្ធិ​ប្បា​ដិ​ហារ្យ តើ​ដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ សំដែង​នូវ​ឫទ្ធិ​បាន​ច្រើនប្រការ គឺ​មនុស្សម្នាក់ ធ្វើឲ្យ​ទៅជា​ច្រើន​នាក់​ក៏បាន មនុស្ស​ច្រើន​នាក់ ធ្វើឲ្យ​ទៅជា​ម្នាក់​វិញ​ក៏បាន ដើរ​ទំ​លុះ​ទៅកាន់​ទីវាល ទី​ខាងក្រៅ។បេ។ ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ទាំង​កាយ រហូតដល់​ព្រហ្មលោក​ក៏បាន ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅថា ឥទ្ធិ​ប្បា​ដិ​ហារ្យ។
 [១៩១] ម្នាល​ភិក្ខុ​ទាំងឡាយ អាទេស​នា​បាដិហារ្យ តើ​ដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ ទាយ​ដោយ​និមិត្ត​ថា មនោ​របស់​អ្នក យ៉ាងនេះ​ខ្លះ មនោ​របស់​អ្នក មាន​ប្រការ​ដូច្នេះ​ខ្លះ ចិត្ត​របស់​អ្នក​ដូច្នេះ​ខ្លះ បើ​បុគ្គល​នោះ​ទាយ​ឲ្យ​ច្រើន ការ​ទាយ​នោះ ក៏​នៅតែ​យ៉ាង
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 637641208611709460
ទៅកាន់ទំព័រ៖