ព្រះត្រៃបិដក ភាគ ៧១

នោះ​ដដែល គ្មាន​ប្លែក​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ មិន​ទាយ​ដោយ​និមិត្ត​ទេ គ្រាន់តែ​ឮសម្លេង​មនុស្ស ឬអមនុស្ស ឬទេវតា​ហើយ ក៏​ទាយ​ថា មនោ​របស់​អ្នក​យ៉ាងនេះ​ខ្លះ មនោ របស់​អ្នក មាន​ប្រការ​ដូច្នេះ​ខ្លះ ចិត្ត​របស់​អ្នក ដូច្នេះ​ខ្លះ បើទុកជា​បុគ្គល​នោះ​ទាយ​ឲ្យ​ច្រើន ការ​ទាយ​នោះ ក៏​នៅតែ​យ៉ាងនោះ​ដដែល គ្មាន​ប្លែក​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ មិន​ទាយ​ដោយ​និមិត្ត​ទេ ទាំង​មិនបាន​ឮសម្លេង​មនុស្ស ឬអមនុស្ស ឬទេវតា ហើយ​ទាយ​ទេ តែ​បានឮ​សម្លេង​នៃ​ការ​ត្រិះរិះ ឬការពិចារណា របស់​បុគ្គល​កំពុង​ត្រិះរិះ ឬកំពុង​ពិចារណា​ហើយក៏​ទាយ​ថា មនោ​របស់​អ្នក​យ៉ាងនេះ​ខ្លះ មនោ​របស់​អ្នកមាន​ប្រការ​ដូច្នេះ​ខ្លះ ចិត្ត​របស់​អ្នក​ដូច្នេះ​ខ្លះ ប្រសិនបើ​បុគ្គល​នោះ​ទាយ​ឲ្យ​ច្រើន ការ​ទាយ​នោះ ក៏​នៅតែ​យ៉ាងនោះ​ដដែល គ្មាន​ប្លែក​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ មួយវិញទៀត បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ មិន​ទាយ​ដោយ​និមិត្ត​ទេ មិនឮ​សម្លេង​មនុស្ស ឬអមនុស្ស ឬទេវតា​ហើយ​ទាយ​ទេ
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 637641208846522268
ទៅកាន់ទំព័រ៖