ព្រះត្រៃបិដក ភាគ ៧១

 [១៩៣] ឈ្មោះថា​ឥទ្ធិ ព្រោះ​នេក្ខម្មៈ​សម្រេច ឈ្មោះថា​បាដិហារ្យ ព្រោះ​កម្ចាត់បង់​នូវ​កាមច្ឆន្ទៈ ឈ្មោះថា​អាទេស​នា​បាដិហារ្យ ព្រោះ​ជន​ទាំងឡាយ​ណា ប្រកបដោយ​នេក្ខម្មៈ​នោះ ពួក​ជន​ទាំងអស់​នោះ ជា​អ្នកមាន​ចិត្តបរិសុទ្ធ មានតម្រិះ​មិន​ល្អក់ ឈ្មោះថា អនុសាសនី​បាដិហារ្យ ព្រោះ​នេក្ខម្មៈ​នោះ​ឯង បណ្ឌិត​ត្រូវ​សេព​យ៉ាងនេះ ត្រូវ​ចម្រើន​យ៉ាងនេះ ត្រូវ​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ ត្រូវ​តម្កល់ទុក​នូវ​សតិ ដ៏​សមគួរ​ដល់​នេក្ខម្មៈ​នោះ យ៉ាងនេះ ឈ្មោះថា​ឥទ្ធិ ព្រោះ​ការ​មិន​មាន​ព្យាបាទ​សម្រេច ឈ្មោះថា​បាដិហារ្យ ព្រោះ​កម្ចាត់បង់​នូវ​ព្យាបាទ ឈ្មោះថា​អាទេស​នា​បាដិហារ្យ ព្រោះ​ជន​ទាំងឡាយ​ណា ប្រកបដោយ​ការ​មិន​មាន​ព្យាបាទ​នោះ ពួក​ជន​ទាំងអស់​នោះ ជា​អ្នកមាន​ចិត្តបរិសុទ្ធ មានតម្រិះ​មិន​ល្អក់ ឈ្មោះថា​អនុសាសនី​បាដិហារ្យ ព្រោះ​ការ​មិន​មាន​ព្យាបាទ​នោះ បណ្ឌិត​ត្រូវ​សេព​យ៉ាងនេះ ត្រូវ​ចម្រើន​យ៉ាងនេះ ត្រូវ​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ ត្រូវ​តម្កល់ទុក​នូវ​សតិ​ដ៏​សមគួរ​ដល់​ការ​មិន​មាន​ព្យាបាទ​នោះ​យ៉ាងនេះ ឈ្មោះថា​ឥទ្ធិ ព្រោះ​អាលោក​សញ្ញា​សម្រេច ឈ្មោះថា​បាដិហារ្យ ព្រោះ​កម្ចាត់បង់​នូវ​ថីនមិទ្ធៈ
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 637641209407928236
ទៅកាន់ទំព័រ៖