ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថា អាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយអាលោកសញ្ញានោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះអាលោកសញ្ញានោះឯង បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់អាលោកសញ្ញានោះយ៉ាងនេះ ឈ្មោះថាឥទ្ធិ ព្រោះការមិនរាយមាយសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់ឧទ្ធច្ចៈ ឈ្មោះថាអាទេសនាបាដិហារ្យ ព្រោះជនទាំងឡាយណា ប្រកបដោយការមិនរាយមាយនោះ ពួកជនទាំងអស់នោះ ជាអ្នកមានចិត្តបរិសុទ្ធ មានតម្រិះមិនល្អក់ ឈ្មោះថាអនុសាសនីបាដិហារ្យ ព្រោះការមិនរាយមាយនោះ បណ្ឌិតត្រូវសេពយ៉ាងនេះ ត្រូវចម្រើនយ៉ាងនេះ ត្រូវធ្វើឲ្យច្រើនយ៉ាងនេះ ត្រូវតម្កល់ទុកនូវសតិដ៏សមគួរដល់ការមិនរាយមាយនោះយ៉ាងនេះ។បេ។ ឈ្មោះថាឥទ្ធិ ព្រោះអរហត្តមគ្គសម្រេច ឈ្មោះថាបាដិហារ្យ ព្រោះកម្ចាត់បង់នូវកិលេសទាំងពួង
ID: 637641209752927944
ទៅកាន់ទំព័រ៖