ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា អាទេស​នា​បាដិហារ្យ ព្រោះ​ជន​ទាំងឡាយ​ណា ប្រកបដោយ​អរហត្តមគ្គ​នោះ ពួក​ជន​ទាំងអស់​នោះ ជា​អ្នកមាន​ចិត្តបរិសុទ្ធ មានតម្រិះ​មិន​ល្អក់ ឈ្មោះថា​អនុសាសនី​បាដិហារ្យ ព្រោះ​អរហត្តមគ្គ​នោះ បណ្ឌិត​ត្រូវ​សេព​យ៉ាងនេះ ត្រូវ​ចម្រើន​យ៉ាងនេះ ត្រូវ​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ ត្រូវ​តម្កល់ទុក​នូវ​សតិ​ដ៏​សមគួរ​ដល់​អរហត្តមគ្គ​នោះ​យ៉ាងនេះ ឈ្មោះថា​ឥទ្ធិ ព្រោះ​នេក្ខម្មៈ​សម្រេច ឈ្មោះថា​បាដិហារ្យ ព្រោះ​កម្ចាត់បង់​នូវ​កាមច្ឆន្ទៈ ឫទ្ធិ និង​បាដិហារ្យ នេះ ហៅថា ឥទ្ធិ​ប្បា​ដិ​ហារ្យ ឈ្មោះថា​ឫទ្ធិ ព្រោះ​ការ​មិន​មាន​ព្យាបាទ​សម្រេច ឈ្មោះថា​បាដិហារ្យ ព្រោះ​កម្ចាត់បង់​នូវ​ព្យាបាទ ឫទ្ធិ និង​បាដិហារ្យ​នេះ ហៅថា ឥទ្ធិ​ប្បា​ដិ​ហារ្យ ឈ្មោះថា ឫទ្ធិ ព្រោះ​អាលោក​សញ្ញា​សម្រេច ឈ្មោះថា​បាដិហារ្យ ព្រោះ​កម្ចាត់បង់​នូវ​ថីនមិទ្ធៈ។បេ។ ឈ្មោះថា​ឫទ្ធិ ព្រោះ​អរហត្តមគ្គ​សម្រេច ឈ្មោះថា​បាដិហារ្យ ព្រោះ​កម្ចាត់បង់​នូវ​កិលេស​ទាំងពួង ឫទ្ធិ និង​បាដិហារ្យ នេះ​ហៅថា ឥទ្ធិ​ប្បា​ដិ​ហារ្យ។

ចប់ បាដិហារិយ​កថា។

ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 637641210005272083
ទៅកាន់ទំព័រ៖