ព្រះត្រៃបិដក ភាគ ៧១

កាល​លះបង់ រមែង​លះបង់​នូវ​ការ​ប្រកាន់ បុគ្គល​ពិចារណា​ឃើញ​នូវ​កាយ ដោយ​អាការ​ទាំង ៧ នេះ កាយ ឈ្មោះថា​ឧបដ្ឋាន មិន​ឈ្មោះថា​សតិ​ទេ ឯស​តិ ឈ្មោះថា​ឧបដ្ឋាន​ផង ឈ្មោះថា​សតិ​ផង បុគ្គល​ពិចារណា​ឃើញ​នូវ​កាយ​នោះ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ ព្រោះហេតុនោះ លោក​ពោល​ថា កាយេ​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន​ភាវនា ដោយ​ប្រការ​ដូច្នេះ។
 ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤។បេ។ ភាវនា ដោយ​អត្ថ​ថា​សេព​រឿយ ៗ។បេ។ ភិក្ខុ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយ យ៉ាងនេះ​ឯង។
 [១៩៩] ជា​អ្នក​ពិចារណា​ឃើញ​នូវ​វេទនា ក្នុង​វេទនា​ទាំងឡាយ តើ​ដូចម្តេច។ បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ ពិចារណា​ឃើញ​នូវ​សុខវេទនា​ថា​មិន​ទៀង មិនមែន​ថា​ទៀង​ទេ។បេ។ រមែង​លះបង់ មិន​ប្រកាន់​ទេ កាល​ពិចារណា​ឃើញថា​មិន​ទៀង រមែង​លះបង់​នូវ​សេចក្តី​សំគាល់​ថា​ទៀង។បេ។ កាល​លះបង់ រមែង​លះបង់​នូវ​ការ​ប្រកាន់ បុគ្គល​ពិចារណា​ឃើញ​នូវ​វេទនា ដោយ​អាការ​ទាំង ៧ នេះ វេទនា​ឈ្មោះថា ឧបដ្ឋាន មិន​ឈ្មោះថា​សតិ​ទេ ឯស​តិ ឈ្មោះថា​ឧបដ្ឋាន​ផង ឈ្មោះថា​សតិ​ផង បុគ្គល​ពិចារណា​ឃើញ​នូវ​វេទនា​នោះ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ ព្រោះហេតុនោះ លោក​ពោល​ថា វេទនា​សុ​វេទ​នា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ភាវនា ដោយ​ប្រការ​ដូច្នេះ។
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 637641212164021770
ទៅកាន់ទំព័រ៖