ព្រះត្រៃបិដក ភាគ ៧១
ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញនូវទុក្ខវេទនា។បេ។ នូវអទុក្ខមសុខវេទនានូវវេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស នូវវេទនាដែលកើតអំពីសោតសម្ផ័ស្ស នូវវេទនាដែលកើតអំពីឃានសម្ផ័ស្ស។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវវេទនា ដោយអាការទាំង ៧ នេះ វេទនា ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវវេទនានោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា វេទនាសុវេទនានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។
ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ យ៉ាងនេះឯង។
[២០០] ជាអ្នកពិចារណាឃើញនូវចិត្តក្នុងចិត្ត តើដូចម្តេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញចិត្ត ដែលប្រកបដោយរាគៈ ថាមិនទៀង មិនមែនថាទៀងទេ។បេ។ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់សេចក្តីសំគាល់ថាទៀង។បេ។
ID: 637641212514177961
ទៅកាន់ទំព័រ៖