ព្រះត្រៃបិដក ភាគ ៧១
រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់សេចក្តីសំគាល់ថាទៀង កាលពិចារណាឃើញថាជាទុក្ខ រមែងលះបង់សេចក្តីសំគាល់ថាជាសុខ កាលពិចារណាឃើញ ថាមិនមែនខ្លួន រមែងលះបង់សេចក្តីសំគាល់ថាជាខ្លួន កាលនឿយណាយ រមែងលះបង់នូវសេចក្តីរីករាយ កាលជិនណាយ រមែងលះបង់តម្រេក កាលរំលត់ រមែងលះបង់ការកើត កាលលះបង់ រមែងលះបង់ការប្រកាន់ បុគ្គលពិចារណាឃើញធម៌ ដោយអាការទាំង ៧ នេះ ធម៌ ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវធម៌នោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា ធម្មេសុធម្មានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។
ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង គឺភាវនា ដោយអត្ថថា មិនប្រព្រឹត្តកន្លងនូវពួកធម៌ ដែលកើតហើយក្នុងទីនោះ ភាវនា ដោយអត្ថថាឥន្រ្ទិយទាំងឡាយ មានរសតែមួយ ភាវនា ដោយអត្ថថាដឹកនាំនូវព្យាយាមដ៏សមគួរដល់ធម៌នោះ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ យ៉ាងនេះឯង។
ចប់ សតិប្បដ្ឋានកថា។
ID: 637641213557615540
ទៅកាន់ទំព័រ៖