ព្រះត្រៃបិដក ភាគ ៧១

បញ្ញា​វគ្គ វិបស្សនា​កថា
សាវត្ថី​បរិបុណ្ណ​និទាន


 [២០២] ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នោះ​ឯង កាល​ពិចារណា​ឃើញ​នូវ​សង្ខារ​នីមួយ ថា​ទៀង នឹង​ប្រកបដោយ​អនុ​លោមិ​កខន្តី ពាក្យ​ដូច្នេះ​នុ៎ះ មិន​សម​ហេតុ​ទេ ភិក្ខុ​នោះ មិន​ប្រកបដោយ​អនុ​លោមិ​កខន្តី នឹង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ ពាក្យ​ដូច្នេះ​នុ៎ះ មិន​សម​ហេតុ​ទេ ភិក្ខុ​នោះ​កាល​មិន​ចុះ​កាន់​សម្មត្តនិយាម​ធម៌ នឹង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យ​ដូច្នេះ​នុ៎ះ មិន​សម​ហេតុ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នោះ​ឯង កាល​ពិចារណា​ឃើញ​នូវ​សង្ខារ​ទាំងពួង ថា​មិន​ទៀង នឹង​ប្រកបដោយ​អនុ​លោមិ​កខន្តី ពាក្យ​ដូច្នេះ​នុ៎ះ ទើបសម​ហេតុ ភិក្ខុ​នោះ​ប្រកបដោយ​អនុ​លោមិ​កខន្តី នឹង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ ពាក្យ​ដូច្នេះ​នុ៎ះ ទើបសម​ហេតុ ភិក្ខុ​នោះ កាល​ចុះ​កាន់​សម្មត្តនិយាម​ធម៌ នឹង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យ​ដូច្នេះ​នុ៎ះ ទើបសម​ហេតុ។
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 637641213875271664
ទៅកាន់ទំព័រ៖