ព្រះត្រៃបិដក ភាគ ៧១

 [២០៦] ភិក្ខុ​បាន​នូវ​អនុ​លោមិ​កខន្តី ដោយ​អាការ​ប៉ុន្មាន ចុះ​កាន់​សម្មត្តនិយាម​ធម៌ ដោយ​អាការ​ប៉ុន្មាន។ ភិក្ខុ​បាន​នូវ​អនុ​លោមិ​កខន្តី ដោយ​អាការ ៤០ ចុះ​កាន់​សម្មត្តនិយាម​ធម៌ ក៏ដោយ​អាការ ៤០ ដែរ។
 ភិក្ខុ​បាន​នូវ​អនុ​លោមិ​កខន្តី ដោយ​អាការ ៤០ តើ​ដូចម្តេច​ខ្លះ ចុះ​កាន់​សម្មត្តនិយាម​ធម៌ ដោយ​អាការ ៤០ តើ​ដូចម្តេច​ខ្លះ។ ភិក្ខុ​ពិចារណា​ឃើញ​នូវ​ខន្ធ ៥ ថា​មិន​ទៀង ១ ថា​ជា​ទុក្ខ ១ ជា​រោគ ១ ជា​បូស ១ ជា​សរ ១ ជា​របស់​លំបាក ១ ជា​អាពាធ ១ ជា​របស់​ដទៃ ១ ជា​របស់​វិនាស ១ ជា​ចង្រៃ ១ ជា​ឧបទ្រព ១ ជា​ភ័យ ១ ជា​ឧបសគ្គ ១ ជា​គ្រឿង​ញាប់ញ័រ ១ ជា​គ្រឿង​បែកធ្លាយ ១ ថា​មិន​ទៀង ១ ថា​មិន​មាន​ទីជ្រកកោន ១ ថា​មិន​មាន​ទី​ពួន ១ ថា​មិន​មាន​ទីពឹង ១ ថា​ជា​វាល ១ ថា​ទទេ ១ ថា​សោះសូន្យ ១ ថា​មិនមែន​ខ្លួន ១ ថា​ជា​ទោស ១ ថា​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា ១ ថា​គ្មាន​ខ្លឹម ១ ថា​ជា​ឫសគល់​នៃ​សេចក្តី​លំបាក ១ ថា​ជា​អ្នកសម្លាប់ ១ ថា​មិន​មាន​សេចក្តី​ចម្រើន ១ ថា​ប្រកបដោយ​អាសវៈ ១
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 637641214962459176
ទៅកាន់ទំព័រ៖