ព្រះត្រៃបិដក ភាគ ៧១

រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​ជា​ចង្រៃ រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន ជា​ឋាន​មិន​មាន​ចង្រៃ រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​ជា​ឧបទ្រព រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន ជា​ឋាន​មិន​មាន​ឧបទ្រព រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​ជា​ភ័យ រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន​ជា​ឋាន​មិន​មាន​ភ័យ រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​ជា​ឧបសគ្គ រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន ជា​ឋាន​មិន​មាន​ឧប សគ្គ រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​ជា​គ្រឿង​ញាប់ញ័រ រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន ជា​ឋាន​មិន​មានការ​ញាប់ញ័រ រមែង​ចុះ​កាន់​សម្មត្តនិយាម​ធម៌ កាល​ពិចារណា​ឃើញ​ខន្ធ ៥ ថា​ជា​របស់​បែកធ្លាយ រមែង​បាន​អនុ​លោមិ​កខន្តី កាល​ពិចារណា​ឃើញថា ការ​រំលត់ខន្ធ ៥ គឺ​ព្រះនិព្វាន ជា​ឋាន​មិន​មានការ​បែកធ្លាយ
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 637641215730275138
ទៅកាន់ទំព័រ៖