ព្រះត្រៃបិដក ភាគ ៧១

ពាក្យ​ថា​សោះសូន្យ បាន​ដល់​អនត្តានុបស្សនា។ ពាក្យ​ថា​មិនមែន​ខ្លួន បាន​ដល់​អនត្តានុបស្សនា។ ពាក្យ​ថា​ទោស បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​មានការ​ប្រែប្រួល​ជា​ធម្មតា បាន​ដល់​អនិច្ចានុបស្សនា។ ពាក្យ​ថា​មិន​មាន​ខ្លឹម បាន​ដល់​អនត្តានុបស្សនា។ ពាក្យ​ថា​មានការ​លំបាក​ជា​ឫសគល់ បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​ជា​អ្នកសម្លាប់ បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​ប្រាសចាក​សេចក្តី​ចម្រើន បាន​ដល់​អនិច្ចានុបស្សនា។ ពាក្យ​ថា​ប្រកបដោយ​អាសវៈ បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​មាន​បច្ច័យ​ប្រជុំ​តាក់តែង បាន​ដល់​អនិច្ចានុបស្សនា។ ពាក្យ​ថា​ជា​អាមិសៈ​នៃ​មារ បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​មានការ​កើតជា​ធម្មតា បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​មាន​ជរា​ជា​ធម្មតា បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​មាន​ព្យាធិ​ជា​ធម្មតា បាន​ដល់​ទុ​ក្ខានុបស្ស​នា។ ពាក្យ​ថា​មាន​សេចក្តី​ស្លាប់​ជា​ធម្មតា បាន​ដល់​អនិច្ចានុបស្សនា។
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 637641217466677883
ទៅកាន់ទំព័រ៖