ព្រះត្រៃបិដក ភាគ ៧១
បញ្ញាវគ្គ មាតិកកថា
[២០៨] ពាក្យថា បុគ្គលមិនមានសេចក្តីស្រេកឃ្លាន រមែងរួច បានដល់វិមោក្ខ វិជ្ជាវិមុត្តិ អធិសីល អធិចិត្ត អធិប្បញ្ញា បស្សទ្ធិ ញាណ ទស្សនៈ សុទ្ធិ នេក្ខម្មៈ និស្សរណៈ បវិវេក វោស្សគ្គៈ ចរិយា ឈាន វិមោក្ខ ភាវនា អធិដ្ឋាន និងការរស់នៅ។
ពាក្យថា មិនមានសេចក្តីស្រេកឃ្លាន គឺ មិនមានសេចក្តីស្រេកឃ្លាន រមែងរួចចាកកាមច្ឆន្ទៈ ដោយនេក្ខម្មៈ មិនមានសេចក្តីស្រេកឃ្លាន រមែងរួចចាកព្យាបាទ ដោយមិនមានព្យាបាទ។បេ។ មិនមានសេចក្តីស្រេកឃ្លាន រមែងរួចចាកនីវរណៈ ដោយបឋមជ្ឈាន។បេ។ មិនមានសេចក្តីស្រេកឃ្លាន រមែងរួចចាកកិលេសទាំងពួង ដោយអរហត្តមគ្គ។
ពាក្យថា វិមោក្ខ សេចក្តីថា សភាវៈរួចចាកកាមច្ឆន្ទៈ ដោយនេក្ខម្មៈ ហេតុនោះ ឈ្មោះថាវិមោក្ខ សភាវៈរួចចាកព្យាបាទ ដោយមិនមានព្យាបាទ ហេតុនោះ ឈ្មោះថាវិមោក្ខ។បេ។ សភាវៈរួចចាកនីវរណៈ ដោយបឋមជ្ឈាន ហេតុនោះ ឈ្មោះថា វិមោក្ខ។បេ។ សភាវៈរួចចាកកិលេសទាំងពួង ដោយអរហត្តមគ្គ ហេតុនោះ ឈ្មោះថាវិមោក្ខ។
ID: 637641218247459244
ទៅកាន់ទំព័រ៖