ព្រះត្រៃបិដក ភាគ ៧១

 ពាក្យ​ថា វិជ្ជា​វិមុត្តិ គឺ ឈ្មោះថា​វិជ្ជា ព្រោះ​ដឹង​នេក្ខម្មៈ ឈ្មោះថា​វិមុត្តិ ព្រោះ​រួចចាក​កាមច្ឆន្ទៈ ឈ្មោះថា​វិជ្ជា​វិមុត្តិ ព្រោះ​បុគ្គល​កាល​ដឹង រមែង​រួច កាល​រួច រមែង​ដឹង ឈ្មោះថា​វិជ្ជា ព្រោះ​ដឹង​អព្យាបាទ ឈ្មោះថា​វិមុត្តិ ព្រោះ​រួចចាក​ព្យាបាទ ឈ្មោះថា​វិជ្ជា​វិមុត្តិ ព្រោះ​បុគ្គល​កាល​ដឹង រមែង​រួច កាល​រួច រមែង​ដឹង។បេ។ ឈ្មោះថា​វិជ្ជា ព្រោះ​ដឹង​អរហត្តមគ្គ ឈ្មោះថា​វិមុត្តិ ព្រោះ​រួចចាក​កិលេស​ទាំងពួង ឈ្មោះថា​វិជ្ជា​វិមុត្តិ ព្រោះ​បុគ្គល​កាល​ដឹង រមែង​រួច កាល​រួច រមែង​ដឹង។
 [២០៩] ពាក្យ​ថា អធិសីល អធិចិត្ត អធិប្បញ្ញា សេចក្តី​ថា សីលវិសុទ្ធិ ដោយ​អត្ថ​ថា រវាំង​នូវ​កាមច្ឆន្ទៈ ដោយ​នេក្ខម្មៈ ចិត្ត​វិសុទ្ធិ ដោយ​អត្ថ​ថា​មិន​រាយមាយ ទិដ្ឋិ​វិសុទ្ធិ ដោយ​អត្ថ​ថា​ឃើញ អត្ថ​នៃ​សេចក្តី​សង្រួម​ណា ក្នុង​សីលវិសុទ្ធិ​នោះ នេះ​ឈ្មោះថា​អធិសីល​សិក្ខា អត្ថ​នៃ​សេចក្តី​មិន​រាយមាយ​ណា ក្នុងចិត្ត​វិសុទ្ធិ​នោះ នេះ​ឈ្មោះថា អធិចិត្ត​សិក្ខា អត្ថ​នៃ​សេចក្តី​ឃើញ​ណា ក្នុង​ទិដ្ឋិ​វិសុទ្ធិ​នោះ នេះ​ឈ្មោះថា​អធិប្បញ្ញា​សិក្ខា សីលវិសុទ្ធិ ដោយ​អត្ថ​ថា​រវាំង​នូវ​ព្យាបាទ ដោយ​មិន​មាន​ព្យាបាទ។បេ។ សីលវិសុទ្ធិ ដោយ​អត្ថ​ថា​រវាំង​នូវ​កិលេស​ទាំងពួង ដោយ​អរហត្តមគ្គ ចិត្ត​វិសុទ្ធិ ដោយ​អត្ថ​ថា​មិន​រាយមាយ
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 637641218601990496
ទៅកាន់ទំព័រ៖