ព្រះត្រៃបិដក ភាគ ៧១
ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ អត្ថនៃសេចក្តីសង្រួមណា ក្នុងសីលវិសុទ្ធិនោះ នេះឈ្មោះថាអធិសីលសិក្ខា អត្ថនៃសេចក្តីមិនរាយមាយណា ក្នុងចិត្តវិសុទ្ធិនោះ នេះឈ្មោះថាអធិចិត្តសិក្ខា អត្ថនៃសេចក្តីឃើញណា ក្នុងទិដ្ឋិវិសុទ្ធិនោះ នេះឈ្មោះថាអធិប្បញ្ញាសិក្ខា។
[២១០] ពាក្យថា បស្សទ្ធិ សេចក្តីថា បុគ្គលរម្ងាប់កាមច្ឆន្ទៈ ដោយនេក្ខម្មៈ រម្ងាប់ព្យាបាទ ដោយមិនមានព្យាបាទ។បេ។ រម្ងាប់កិលេសទាំងពួង ដោយអរហត្តមគ្គ។
ពាក្យថា ញាណ សេចក្តីថា ឈ្មោះថានេក្ខម្មៈ ព្រោះលះកាមច្ឆន្ទៈ ឈ្មោះថា ញាណ ព្រោះអត្ថថាដឹង ឈ្មោះថាអព្យាបាទ ព្រោះលះព្យាបាទ។បេ។ ឈ្មោះថា ញាណ ព្រោះអត្ថថាដឹង ឈ្មោះថាអរហត្តមគ្គ ព្រោះលះកិលេសទាំងពួង ឈ្មោះថា ញាណ ព្រោះអត្ថថាដឹង។
ពាក្យថា ទស្សនៈ សេចក្តីថា ឈ្មោះថានេក្ខម្មៈ ព្រោះលះកាមច្ឆន្ទៈ ឈ្មោះថា ទស្សនៈ ព្រោះឃើញ ឈ្មោះថាអព្យាបាទ ព្រោះលះព្យាបាទ ឈ្មោះថាទស្សនៈ ព្រោះឃើញ។បេ។ ឈ្មោះថាអរហត្តមគ្គ ព្រោះលះកិលេសទាំងពួង ឈ្មោះថាទស្សនៈ ព្រោះឃើញ។
ID: 637641218956521772
ទៅកាន់ទំព័រ៖