ព្រះត្រៃបិដក ភាគ ៧១
ពាក្យថា បវិវេក សេចក្តីថា នេក្ខម្មៈ ជាបវិវេក (ការស្ងប់ស្ងាត់) នៃកាមច្ឆន្ទៈ អព្យាបាទ ជាបវិវេកនៃព្យាបាទ។បេ។ អរហត្តមគ្គ ជាបវិវេកនៃកិលេសទាំងពួង។
ពាក្យថា វោស្សគ្គៈ សេចក្តីថា បុគ្គលលះកាមច្ឆន្ទៈ ដោយនេក្ខម្មៈ លះព្យាបាទ ដោយមិនមានព្យាបាទ។បេ។ លះកិលេសទាំងពួង ដោយអរហត្តមគ្គ។
ពាក្យថា ចរិយា (ការប្រព្រឹត្តិ) សេចក្តីថា បុគ្គលកាលលះកាមច្ឆន្ទៈ ប្រព្រឹត្តដោយនេក្ខម្មៈ កាលលះព្យាបាទ ប្រព្រឹត្តដោយមិនមានព្យាបាទ។បេ។ កាលលះកិលេសទាំងពួង ប្រព្រឹត្តដោយអរហត្តមគ្គ។
ពាក្យថា ឈានវិមោក្ខ សេចក្តីថា ឈ្មោះថាឈាន ព្រោះនេក្ខម្មៈកើត ឈ្មោះថាឈាន ព្រោះដុតកាមច្ឆន្ទៈ ឈ្មោះថាឈានវិមោក្ខ ព្រោះកាលកើត រមែងរួច ឈ្មោះថាឈានវិមោក្ខ ព្រោះកាលដុត រមែងរួច ឈ្មោះថាធម៌ ព្រោះកើត ព្រោះដុត ឈ្មោះថាឈានវិមោក្ខ ព្រោះដឹងនូវកិលេសទាំងឡាយ ដែលកើតហើយផង ដែលឆេះហើយផង ឈ្មោះថាឈាន ព្រោះអព្យាបាទកើត ឈ្មោះថាឈាន ព្រោះដុតព្យាបាទ
ID: 637641219669022091
ទៅកាន់ទំព័រ៖