ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​ឈាន ព្រោះ​អាលោក​សញ្ញា​កើត។បេ។ ឈ្មោះថា​ឈាន ព្រោះ​ដុត​ថីនមិទ្ធៈ។បេ។ ឈ្មោះថា​ឈាន ព្រោះ​អរហត្តមគ្គ​កើត ឈ្មោះថា​ឈាន ព្រោះ​ដុត​កិលេស​ទាំងពួង ឈ្មោះថា​ឈាន​វិមោក្ខ ព្រោះ​កាល​កើត រមែង​រួច ឈ្មោះថា​ឈាន​វិមោក្ខ ព្រោះ​កាល​ដុត រមែង​រួច ឈ្មោះថា​ធម៌ ព្រោះ​កើត ព្រោះ​ដុត ឈ្មោះថា​ឈាន​វិមោក្ខ ព្រោះ​ដឹង​កិលេស​ទាំងឡាយ ដែល​កើត​ហើយ​ផង ដែល​ឆេះ​ហើយ​ផង។
 [២១២] ពាក្យ​ថា ភាវនា អធិដ្ឋាន និង​ការរស់នៅ សេចក្តី​ថា បុគ្គល ឈ្មោះថា អ្នក​បរិបូណ៌​ដោយ​ភាវនា ព្រោះ​លះ​កាមច្ឆន្ទៈ ចម្រើន​នេក្ខម្មៈ ឈ្មោះថា​អ្នក​បរិបូណ៌​ដោយ​អធិដ្ឋាន ព្រោះ​អធិដ្ឋាន​ចិត្ត ដោយអំណាច​នេក្ខម្មៈ ឈ្មោះថា​អ្នក​បរិបូណ៌​ដោយ​អាជីវៈ ព្រោះ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ភាវនា បរិបូណ៌​ដោយ​អធិដ្ឋាន​យ៉ាងនេះ នោះ​ឯង រមែង​រស់នៅ​ស្មើ មិនមែន​មិន​ស្មើ​ទេ រស់នៅ​ដោយ​ត្រឹមត្រូវ មិនមែន​ដោយ​ខុស​ទេ រស់នៅ​បរិសុទ្ធ មិនមែន​សៅហ្មង​ទេ បុគ្គល​ដែល​បរិបូណ៌​ដោយ​ភាវនា បរិបូណ៌​ដោយ​អធិដ្ឋាន បរិបូណ៌​ដោយ​អាជីវៈ​យ៉ាងនេះ
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 637641219938240494
ទៅកាន់ទំព័រ៖