ព្រះត្រៃបិដក ភាគ ៧១

នោះ​ឯង ចូល​ទៅ​រក​បរិសទ្យ​ណា ទោះ​ខត្តិយ​បរិសទ្យ​ក្តី ញ្រ​ហ្ម​ណបរិសទ្យ​ក្តី គហបតិ​បរិសទ្យ​ក្តី សមណ​បរិសទ្យ​ក្តី ក៏​ជា​អ្នកក្លាហាន ចូល​ទៅ​រក មិន​មាន​អៀនអន់ ដំណើរ​នោះ ព្រោះ​ហេតុអ្វី ព្រោះថា បុគ្គល​នោះ​បរិបូណ៌​ដោយ​ភាវនា បរិបូណ៌​ដោយ​អធិដ្ឋាន បរិបូណ៌​ដោយ​អាជីវៈ ឈ្មោះថា អ្នក​បរិបូណ៌​ដោយ​ភាវនា ព្រោះ​លះ​ព្យាបាទ ចម្រើន​អព្យាបាទ ឈ្មោះថា​អ្នក​បរិបូណ៌​ដោយ​ភាវនា ព្រោះ​លះ​ថីនមិទ្ធៈ ចម្រើន​អាលោក​សញ្ញា ឈ្មោះថា អ្នក​បរិបូណ៌​ដោយ​ភាវនា ព្រោះ​លះ​ឧទ្ធច្ចៈ ចម្រើន​សេចក្តី​មិន​រាយមាយ ឈ្មោះថា​អ្នក​បរិបូណ៌​ដោយ ភាវនា ព្រោះ​លះ​វិចិកិច្ឆា ចម្រើន​ការកំណត់​នូវ​ធម៌ ឈ្មោះថា អ្នក​បរិបូណ៌​ដោយ​ភាវនា ព្រោះ​លះ​អវិជ្ជា ចម្រើន​ញាណ ឈ្មោះថា​អ្នក​បរិបូណ៌​ដោយ​ភាវនា ព្រោះ​លះ​អរ​តិ ចម្រើន​បា​មុ​ជ្ជៈ ឈ្មោះថា​អ្នក​បរិបូណ៌​ដោយ​ភាវនា ព្រោះ​លះ​នី​វរ​ណៈ ចម្រើន​បឋមជ្ឈាន។បេ។ ឈ្មោះថា​អ្នក​បរិបូណ៌​ដោយ​ភាវនា ព្រោះ​លះកិលេស​ទាំងពួង ចម្រើន​អរហត្តមគ្គ ឈ្មោះថា​អ្នក​បរិបូណ៌​ដោយ​អធិដ្ឋាន ព្រោះ​អធិដ្ឋាន​ចិត្ត​ដោយអំណាច​អរហត្តមគ្គ ឈ្មោះថា​អ្នក​បរិបូណ៌​ដោយ​អាជីវៈ ព្រោះ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ភាវនា បរិបូណ៌​ដោយ​អធិដ្ឋាន​យ៉ាងនេះ​នោះ​ឯង តែង​រស់នៅ​ស្មើ មិនមែន​មិន​ស្មើ​ទេ
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 637641220244646690
ទៅកាន់ទំព័រ៖