ព្រះត្រៃបិដក ភាគ ៧១
ភិក្ខុនោះ ក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយ ក៏វិនាសយ៉ាងនេះ ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថា សូន្យ យ៉ាងនេះ ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអាការ ១៦ យ៉ាងនេះ ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា យ៉ាងនេះឯង។
[១៣] ចិត្តដែលមិនច្រួលច្រាល់ ដោយឧទ្ធច្ចៈក្នុងធម៌ តើដូចមេ្តច។ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ពន្លឺក៏កើតឡើង ភិក្ខុនោះ ពិចារណានូវពន្លឺថា ពន្លឺជាធម៌ លំដាប់នោះ សេចក្តីរាយមាយ សេចក្តីអណ្តែតអណ្តូង (ក៏កើតឡើង) ភិក្ខុមានចិត្តច្រួលច្រាល់ ដោយឧទ្ធច្ចៈនោះ រមែងមិនដឹងតាមពិតនូវការប្រាកដថាមិនទៀង មិនដឹងតាមពិតនូវការ ប្រាកដថាជាទុក្ខ មិនដឹងតាមពិតនូវការប្រាកដថាមិនមែនខ្លួន ព្រោះហេតុនោះ លោកទើបពោលថា ចិត្តមិនច្រួលច្រាល់ដោយឧទ្ធច្ចៈក្នុងធម៌ មានសម័យដែលចិត្តនោះ ឋិតនៅ សម្ងំនៅ ជាចិត្តខ្ពស់ឯក តាំងនៅនឹងធឹងក្នុងសន្តាន សំនួរត្រង់ពាក្យថា មគ្គកើតឡើង ដល់ភិក្ខុនោះ តើមគ្គកើតឡើងដូចមេ្តច។បេ។ មគ្គកើតឡើងយ៉ាងនេះ។បេ។ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស យ៉ាងនេះឯង កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនទៀង ញាណកើតឡើង បីតិកើតឡើង
ID: 637640335609202050
ទៅកាន់ទំព័រ៖