ព្រះត្រៃបិដក ភាគ ៧១
ជាធម៌ លំដាប់នោះ សេចក្តីរាយមាយ សេចក្តីអណ្តែតអណ្តូង (ក៏កើតឡើង) ភិក្ខុមានចិត្តច្រួលច្រាល់ដោយឧទ្ធច្ចៈនោះ រមែងមិនដឹងតាមពិតនូវការប្រាកដ ថាមិនមែនខ្លួន នូវការប្រាកដថាមិនទៀង នូវការប្រាកដថាជាទុក្ខ ព្រោះហេតុនោះ លោកទើបពោលថា ចិត្ត មិនច្រួលច្រាល់ដោយឧទ្ធច្ចៈក្នុងធម៌។បេ។ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស យ៉ាងនេះឯង។
[១៤] កាលភិក្ខុធ្វើទុកក្នុងចិត្តនូវរូប ថាមិនទៀង។បេ។ កាលធ្វើទុកក្នុងចិត្តនូវរូប ថាជាទុក្ខ កាលធ្វើទុកក្នុងចិត្តនូវរូប ថាមិនមែនខ្លួន នូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ កាលភិក្ខុធ្វើទុកក្នុងចិត្តនូវជរាមរណៈ ថាមិនទៀង កាលធ្វើទុកក្នុងចិត្តនូវជរាមរណៈថា ជាទុក្ខ កាលភិក្ខុធ្វើទុកក្នុងចិត្តនូវជរាមរណៈ ថាមិន មែនខ្លួន ពន្លឺកើតឡើង ញាណកើតឡើង បីតិកើតឡើង បស្សទ្ធិកើតឡើង សុខកើតឡើង អធិមោក្ខកើតឡើង បគ្គាហៈកើតឡើង ឧបដ្ឋានៈកើតឡើង ឧបេក្ខាកើតឡើង និក្កន្តិកើតឡើង ភិក្ខុនោះរមែងពិចារណានូវនិក្កន្តិថា និក្កន្តិជាធម៌
ID: 637640336280139783
ទៅកាន់ទំព័រ៖