ព្រះត្រៃបិដក ភាគ ៧១

សមាធិ​ពលៈ ថ្លា​ដោយ​ការ​មិន​ញាប់ញ័រ ព្រោះ​ឧទ្ធច្ចៈ ឧទ្ធច្ចៈ ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​ឧទ្ធច្ចៈ​ជា​កករ​ល្អក់ ហើយ​ក្រេប ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ​ការ​មិន​ញាប់ញ័រ​ព្រោះ​ឧទ្ធច្ចៈ របស់​សមាធិ​ពលៈ (ដោយ ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា​គួរ​ក្រេប​ផឹក បញ្ញា​ពលៈ ថ្លា​ដោយ​ការ​មិន​ញាប់ញ័រ​ព្រោះ​អវិជ្ជា អវិជ្ជា ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​អវិជ្ជា​ជា កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ​ការ​មិន​ញាប់ញ័រ ព្រោះ​អវិជ្ជា របស់ បញ្ញា​ពលៈ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា​គួរ ក្រេប​ផឹក សតិ​សម្ពោ​ជ្ឈង្គ ថ្លា​ដោយ​ការ​ប្រុង បមា​ទៈ ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​បមា​ទៈ ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ​ការ​ប្រុង របស់​សតិ​សម្ពោ​ជ្ឈង្គ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា​គួរ​ក្រេប​ផឹក ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ថ្លា​ដោយ​ការ​ជ្រើសរើស​ធម៌ អវិជ្ជា ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​អវិជ្ជា ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ​ការ​ជ្រើសរើស របស់​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា ថ្លា​គួរ​ក្រេប​ផឹក
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637640324211545768
ទៅកាន់ទំព័រ៖