ព្រះត្រៃបិដក ភាគ ៧១

 សមុទ័យ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ជា​របស់​ពិត តើ​ដូចម្តេច។ អត្ថ​នៃ​សមុទ័យ របស់​សមុទ័យ ជាស​ភាព​ពិត មិន​ប្រែប្រួល មិន​ឃ្លៀងឃ្លាត មាន ៤ យ៉ាង គឺ សមុទ័យ មាន​អត្ថ​ថា​ប្រមូល​មក ១ មាន​អត្ថ​ថា​ជាហេតុ ១ មាន​អត្ថ​ថា​ប្រកប​ទុក ១ មាន​អត្ថ​ថា​កង្វល់ ១ នេះ​អត្ថ​នៃ​សមុទ័យ​របស់​សមុទ័យ ៤ យ៉ាង ជាស​ភាព​ពិត មិន​ប្រែប្រួល មិន​ឃ្លៀងឃ្លាត សមុទ័យ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ជា​របស់​ពិត យ៉ាងនេះ​ឯង។
 និរោធ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ជា​របស់​ពិត តើ​ដូចម្តេច។ អត្ថ​នៃ​និរោធ របស់​និរោធ ជាស​ភាព​ពិត មិន​ប្រែប្រួល មិន​ឃ្លៀងឃ្លាត​មាន ៤ គឺ និរោធ មាន​អត្ថ​ថា​រលាស់ខ្លួន​ចេញ ១ មាន​អត្ថ​ថា​ស្ងប់ស្ងាត់ ១ មាន​អត្ថ​ថា​មិន​មាន​បច្ច័យ​ប្រជុំ​តាក់តែង ១ មាន​អត្ថ​ថា​មិន​ស្លាប់ ១ នេះ​អត្ថ​នៃ​និរោធ របស់​និរោធ ៤ យ៉ាង ជាស​ភាព​ពិត មិន​ប្រែប្រួល មិន​ឃ្លៀងឃ្លាត និរោធ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ជា​របស់​ពិត យ៉ាងនេះ​ឯង។
 មគ្គ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ជា​របស់​ពិត តើ​ដូចម្តេច។ អត្ថ​នៃ​មគ្គ​របស់​មគ្គ ជាស​ភាព​ពិត មិន​ប្រែប្រួល មិន​ឃ្លៀងឃ្លាត​មាន ៤ គឺ មគ្គ មាន​អត្ថ​ថា​នាំចេញ ១ មាន​អត្ថ​ថា​ជាហេតុ ១ មាន​អត្ថ​ថា​ឃើញ ១ មាន​អត្ថ​ថា​ជា​អធិបតី ១ នេះ​អត្ថ​នៃ​មគ្គ​របស់​មគ្គ ៤ យ៉ាង ជាស​ភាព​ពិត មិន​ប្រែប្រួល មិន​ឃ្លៀងឃ្លាត មគ្គ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ជា​របស់​ពិត យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637641082313529411
ទៅកាន់ទំព័រ៖