ព្រះត្រៃបិដក ភាគ ៧១

 [១៧] សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អាការ​ប៉ុន្មាន​យ៉ាង។ សច្ចៈ ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អាការ ៤ យ៉ាង គឺ ដោយ​អត្ថ​ថា​ជា​របស់​ពិត ១ ដោយ​អត្ថ​ថា​មិនមែន​ខ្លួន ១ ដោយ​អត្ថ​ថា​ទៀង ១ ដោយ​អត្ថ​ថា​ត្រាស់​ដឹង ១ នេះ​សច្ចៈ ទាំង ៤ ដែល​លោក​សង្រ្គោះ​យក​តែមួយ ដោយ​អាការ ៤ យ៉ាង សច្ចៈ​ណា ដែល​លោក​សង្រ្គោះ​យក​តែមួយ សច្ចៈ​នោះ មាន​សភាព​តែមួយ បុគ្គល​ត្រាស់​ដឹង​នូវ​សច្ចៈ មាន​ភាព​តែមួយ ដោយ​ញាណ​មួយ ហេតុ​នោះ សច្ចៈ​ទាំង ៤ ឈ្មោះថា​ជាទី​ត្រាស់​ដឹង តែមួយ។
 សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អត្ថ​ថា​ជា​របស់​ពិត តើ​ដូ​ចមេ្តច។ សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អត្ថ​ថា​ជា​របស់​ពិត ដោយ​អាការ ៤ យ៉ាង គឺ ទុក្ខ មាន​អត្ថ​ថា​លំបាក ជា​អត្ថ​ថា​ពិត ១ សមុទ័យ មាន​អត្ថ​ថា​ជា​ដែន​កើត ជា​អត្ថ​ថា​ពិត ១ និរោធ មាន​អត្ថ​ថា​រលត់ ជា​អត្ថ​ថា​ពិត ១ មគ្គ មាន​អត្ថ​ថា​ជា​ផ្លូវ ជា​អត្ថ​ថា​ពិត ១ នេះ​សច្ចៈ​ទាំង ៤ ដែល​លោក​សង្រ្គោះ​យក​តែមួយ ដោយ​អត្ថ​ថា​ជា​របស់​ពិត ដោយ​អាការ ៤ យ៉ាង សច្ចៈ​ណា ដែល​លោក​សង្រ្គោះ​យក​តែមួយ សច្ចៈ​នោះ​មាន​ភាព​តែមួយ បុគ្គល​ត្រាស់​ដឹង​នូវ​សច្ចៈ មាន​ភាព​តែមួយ ដោយ​ញាណ​មួយ ហេតុ​នោះ សច្ចៈ​ទាំង ៤ ឈ្មោះថា​ជាទី​ត្រាស់​ដឹង​តែមួយ។
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637641082694467047
ទៅកាន់ទំព័រ៖