ព្រះត្រៃបិដក ភាគ ៧១

 សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អាការ​ប៉ុន្មាន។ សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អាការ ៩ គឺ ដោយ​អត្ថ​ថា​ពិត ១ ដោយ​អត្ថ​ថា​មិនមែន​ខ្លួន ១ ដោយ​អត្ថ​ថា​ទៀង ១ ដោយ​អត្ថ​ថា​ត្រាស់​ដឹង ១ ដោយ​អត្ថ​ថា​ដឹង​ច្បាស់ ១ ដោយ​អត្ថ ថា​កំណត់​ដឹង ១ ដោយ​អត្ថ​ថា​លះ ១ ដោយ​អត្ថ​ថា​ចម្រើន ១ ដោយ​អត្ថ​ថា​ធ្វើឲ្យ​ជាក់ ច្បាស់ ១ នេះ​សច្ចៈ​ទាំង ៤ ដែល​លោក​សង្រ្គោះ​យក​តែមួយ ដោយ​អាការ ៩ យ៉ាង សច្ចៈ​ណា ដែល​លោក​សង្រ្គោះ​យក​តែមួយ សច្ចៈ​នោះ មាន​ភាព​តែមួយ បុគ្គល​រមែង ត្រាស់​ដឹង​នូវ​សច្ចៈ មាន​ភាព​តែមួយ ដោយ​ញាណ​មួយ ហេតុ​នោះ សច្ចៈ​ទាំង ៤ ឈ្មោះ ថា​ជាទី​ត្រាស់​ដឹង​តែមួយ។
 [១៩] សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អត្ថ​ថា​ពិត តើ​ដូ​ចមេ្តច។ សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អត្ថ​ថា​ពិត ដោយ​អាការ ៩ គឺ ទុក្ខ មាន​អត្ថ​ថា​លំបាក ជា​អត្ថ​ថា​ពិត ១ សមុទ័យ មាន​អត្ថ​ថា​ជា​ដែន​កើត ជា​អត្ថ​ថា​ពិត ១ និរោធ មាន​អត្ថ​ថា​រលត់ ជា​អត្ថ​ថា​ពិត ១ មគ្គ មាន​អត្ថ​ថា​ជា​ផ្លូវ ជា​អត្ថ​ថា​ពិត ១ អភិញ្ញា មាន​អត្ថ​ថា​ដឹង​ច្បាស់ ជា​អត្ថ​ថា​ពិត ១ បរិញ្ញា មាន​អត្ថ​ថា​កំណត់​ដឹង ជា​អត្ថ​ថា​ពិត ១ បហា​នៈ មាន​អត្ថ​ថា​លះ ជា​អត្ថ​ថា​ពិត ១ ភាវនា មាន​អត្ថ​ថា​ចម្រើន ជា​អត្ថ​ថា​ពិត ១ សច្ឆិកិរិយា មាន​អត្ថ​ថា​ធ្វើឲ្យ​ជាក់ច្បាស់
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 637641083706498104
ទៅកាន់ទំព័រ៖