ព្រះត្រៃបិដក ភាគ ៧១

មាន​អត្ថ​ថា​ប្រមូល​មក ១ មាន​អត្ថ​ថា​ជាហេតុ ១ មាន​អត្ថ​ថា​ប្រកប​ទុក ១ មាន​អត្ថ​ថា​កង្វល់ ១ ជា​អត្ថ​ថា​ទៀង និរោធ មាន​អត្ថ​ថា​រលាស់​ចេញ ១ មាន​អត្ថ​ថា​ស្ងប់ស្ងាត់ ១ មាន​អត្ថ​ថា​មិន​មាន​បច្ច័យ​ប្រជុំ តាក់តែង ១ មាន​អត្ថ​ថា​មិន​ស្លាប់ ១ ជា​អត្ថ​ថា​ទៀង មគ្គ មាន​អត្ថ​ថា​ស្រោចស្រង់ ១ មាន​អត្ថ​ថា​ជាហេតុ ១ អត្ថ​ថា​ឃើញ ១ មាន​អត្ថ​ថា​អធិបតី ១ ជា​អត្ថ​ថា​ទៀង នេះ សច្ចៈ​ទាំង ៤ ដោយ​អត្ថ​ថា​ទៀង ដោយ​អាការ ១៦ យ៉ាង ដែល​លោក​សង្រ្គោះ​យក​តែមួយ សច្ចៈ​ណា ដែល​លោក​សង្រ្គោះ​យក​តែមួយ សច្ចៈ​នោះ មាន​ភាព​តែមួយ បុគ្គល​រមែង ត្រាស់​ដឹង​នូវ​សច្ចៈ មាន​ភាព​តែមួយ ដោយ​ញាណ​មួយ ហេតុ​នោះ​សច្ចៈ​ទាំង ៤ ឈ្មោះ ថា​ជាទី​ត្រាស់​ដឹង​តែមួយ។
 សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អត្ថ​ថា​មិនមែន​របស់​ខ្លួន។បេ។ ដោយ​អត្ថ​ថា​ពិត ដោយ​អត្ថ​ថា​ត្រាស់​ដឹង ដោយ​អត្ថ​ថា​ដឹង​ច្បាស់ ដោយ​អត្ថ​ថា​កំណត់​ដឹង ដោយ អត្ថ​ថា​ជា​ធម្មតា ដោយ​អត្ថ​ថា​ទៀង ដោយ​អត្ថ​ថា​ដឹង ដោយ​អត្ថ​ថា​ធ្វើឲ្យ​ជាក់ច្បាស់ ដោយ​អត្ថ​ថា​ពាល់ត្រូវ ដោយ​អត្ថ​ថា​យល់​ច្បាស់ តើ​ដូចម្តេច។ សច្ចៈ​ទាំង ៤ ជាទី ត្រាស់​ដឹង​តែមួយ ដោយ​អត្ថ​ថា​យល់​ច្បាស់ ដោយ​អាការ ១៦ គឺ ទុក្ខ មាន​អត្ថ​ថា បៀតបៀន ១ មាន​អត្ថ​ថា​បច្ច័យ​ប្រជុំ​តាក់តែង ១ មាន​អត្ថ​ថា​ក្តៅក្រហាយ ១ មាន​អត្ថ​ថា​ប្រែប្រួល ១ ជា​អត្ថ​ថា​យល់​ច្បាស់ សមុទ័យ
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637641084709310665
ទៅកាន់ទំព័រ៖