ព្រះត្រៃបិដក ភាគ ៧១

មាន​អត្ថ​ថា​ប្រមូល​មក ១ មាន​អត្ថ​ថា​ជាហេតុ ១ មាន​អត្ថ​ថា​ប្រកប​ទុក ១ មាន​អត្ថ​ថា​កង្វល់ ១ ជា​អត្ថ​ថា​យល់​ច្បាស់ និរោធ មាន​អត្ថ​ថា​រលាស់​ចេញ ១ មាន​អត្ថ​ថា​ស្ងប់ស្ងាត់ ១ មាន​អត្ថ​ថា​មិន​មាន​បច្ច័យ ប្រជុំ​តាក់តែង ១ មាន​អត្ថ​ថា​មិន​ស្លាប់ ១ ជា​អត្ថ​ថា​យល់​ច្បាស់ មគ្គ មាន​អត្ថ​ថា ស្រោចស្រង់ ១ មាន​អត្ថ​ថា​ជាហេតុ ១ មាន​អត្ថ​ថា​ឃើញ ១ មាន​អត្ថ​ថា​ជា​អធិបតី ១ ជា​អត្ថ​ថា​យល់​ច្បាស់ នេះ​សច្ចៈ​ទាំង ៤ ដោយ​អត្ថ​ថា​យល់​ច្បាស់ ដោយ​អាការ ១៦ យ៉ាង ដែល​លោក​សង្រ្គោះ​យក​តែមួយ សច្ចៈ​ណា​ដែល​លោក​សង្រ្គោះ​យក​តែមួយ សច្ចៈ​នោះ មាន​ភាព​តែមួយ បុគ្គល​រមែង​ត្រាស់​ដឹង​នូវ​សច្ចៈ មាន​ភាព​តែមួយ ដោយ​ញាណ​មួយ ហេតុ​នោះ សច្ចៈ ទាំង ៤ ឈ្មោះថា​ជាទី​ត្រាស់​ដឹង​តែមួយ។
 [២១] លក្ខណៈ​របស់​សច្ចៈ មាន​ប៉ុន្មាន។ លក្ខណៈ​របស់​សច្ចៈ មាន ២ គឺ សង្ខត​លក្ខណៈ ១ អសង្ខត​លក្ខណៈ ១ នេះ​លក្ខណៈ ២ របស់​សច្ចៈ។
 លក្ខណៈ​របស់​សច្ចៈ មាន​ប៉ុន្មាន។ លក្ខណៈ​របស់​សច្ចៈ មាន ៦ គឺ សច្ចៈ ទាំងឡាយ​ជា​សង្ខ​តៈ មានការ​កើតឡើង​ប្រាកដ ១ មានការ​សូន្យ​ប្រាកដ ១ សច្ចៈ​ទាំង ឡាយ​ដែល​ឋិតនៅ មានការ​ប្រែប្រួល​ប្រាកដ ១ សច្ចៈ​ជា​អសង្ខ​តៈ មានការ​កើតឡើង មិន​ប្រាកដ ១ មានការ​សូន្យ​មិន​ប្រាកដ ១ សច្ចៈ​ដែល​ឋិតនៅ មានការ​ប្រែប្រួល​មិន ប្រាកដ ១ នេះ​លក្ខណៈ ៦ របស់​សច្ចៈ។
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 637641085026966927
ទៅកាន់ទំព័រ៖