ព្រះត្រៃបិដក ភាគ ៧១
សំនួរត្រង់ពាក្យថា ក៏មាន តើមានដូចមេ្តច។ ចម្លើយថា ត្រង់ថា ទុក្ខសច្ចជាអកុសល សមុទយសច្ចជាអកុសល យ៉ាងនេះ ឈ្មោះថា សច្ចៈ ២ ដោយអត្ថថា អកុសល លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្រ្គោះដោយសច្ចៈពីរ ត្រង់ថា ទុក្ខសច្ចជាកុសល មគ្គសច្ចជាកុសល យ៉ាងនេះ ឈ្មោះថាសច្ចៈ ២ ដោយអត្ថថាជាកុសល លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយលោកសង្រ្គោះដោយសច្ចៈពីរ ត្រង់ថា ទុក្ខសច្ចជាអព្យាក្រឹត និរោធសច្ចៈជាអព្យាក្រឹត យ៉ាងនេះ ឈ្មោះថាសច្ចៈ ២ ដោយអត្ថថាជាអព្យាក្រឹត លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្គ្រោះដោយសច្ចៈពីរ សច្ចៈ ៣ លោកសង្រ្គោះដោយសច្ចៈមួយ សច្ចៈមួយ លោកសង្រ្គោះដោយសច្ចៈ ៣ តាមបរិយាយដោយអំណាចនៃវត្ថុ ក៏មាន យ៉ាងនេះឯង។
[២៣] ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹង មុនអំពីការត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះថា រូប មានអានិសង្សដូចម្តេច មានទោសដូចមេ្តច មានការរលាស់ចេញដូចម្តេច វេទនា មានអានិសង្សដូចមេ្តច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច សញ្ញា មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច សង្ខារទាំងឡាយ មានអានិសង្សដូចម្តេច
ID: 637641085725716865
ទៅកាន់ទំព័រ៖