ព្រះត្រៃបិដក ភាគ ៧១
មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច វិញ្ញាណ មានអានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា សុខសោមនស្សកើតឡើង ព្រោះអាស្រ័យរូប នេះជាអានិសង្សរបស់រូប រូបមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា នេះជាទោសរបស់រូប ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងរូប នេះជាការរលាស់ចេញនូវរូប សុខសោមនស្សកើតឡើង ព្រោះអាស្រ័យវេទនា ព្រោះអាស្រ័យសញ្ញា ព្រោះអាស្រ័យសង្ខារទាំងឡាយ ព្រោះអាស្រ័យវិញ្ញាណ នេះ ជាអានិសង្សរបស់វិញ្ញាណ វិញ្ញាណ មិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះ ជាទោសរបស់វិញ្ញាណ ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងវិញ្ញាណ នេះ ជាការរលាស់ចេញនូវវិញ្ញាណ។
[២៤] ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ដឹងច្បាស់តាមពិតនូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ ចេញផង របស់ឧបាទានក្ខន្ធទាំង ៥ នេះ យ៉ាងនេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ ដរាបនោះ តថាគតក៏មិនទាន់ប្តេជ្ញាថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវលោក
ID: 637641086047435918
ទៅកាន់ទំព័រ៖