ព្រះត្រៃបិដក ភាគ ៧១
ការត្រាស់ដឹងដោយអំណាចនៃការធ្វើឲ្យជាក់ច្បាស់ថា ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងរូប នេះជាការរលាស់ចេញនូវរូបដូច្នេះ ឈ្មោះថានិរោធសច្ច ការត្រាស់ដឹងដោយអំណាចនៃការអប់រំ គឺ ទិដ្ឋិ សង្កប្បៈ វាចា កម្មន្តៈ អាជីវៈ វាយាមៈ សតិ សមាធិ ក្នុងឋានៈទាំង ៣ នេះ ឈ្មោះថាមគ្គសច្ច ការត្រាស់ដឹងដោយអំណាច នៃការលះថា សុខសោមនស្សកើតឡើង ព្រោះអាស្រ័យវេទនា ព្រោះអាស្រ័យសញ្ញា ព្រោះអាស្រ័យសង្ខារទាំងឡាយ ព្រោះអាស្រ័យវិញ្ញាណ នេះជាអានិសង្សរបស់វិញ្ញាណ ដូច្នេះ ឈ្មោះថាសមុទយសច្ច ការត្រាស់ដឹងដោយអំណាចនៃការកំណត់ដឹងថា វិញ្ញាណ មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះជាទោសរបស់វិញ្ញាណ ដូច្នេះ ឈ្មោះថាទុក្ខសច្ច ការត្រាស់ដឹងដោយអំណាចនៃការធ្វើឲ្យជាក់ច្បាស់ថា ការបន្ទោបង់នូវឆន្ទរាគ ការលះបង់នូវឆន្ទរាគឯណា ក្នុងវិញ្ញាណ នេះជាការរលាស់ចេញនូវវិញ្ញាណ ដូច្នេះ ឈ្មោះថានិរោធសច្ច ការត្រាស់ដឹងដោយអំណាចនៃការអប់រំ គឺ ទិដ្ឋិ សង្កប្បៈ វាចា កម្មន្តៈ អាជីវៈ វាយាមៈ សតិ សមាធិ ក្នុងឋានៈ ៣ នេះ ឈ្មោះថាមគ្គសច្ច។
[២៦] សច្ចៈ ដោយអាការប៉ុន្មានយ៉ាង។ សច្ចៈដោយអាការ ៣ យ៉ាង គឺ ដោយអត្ថថាស្វែងរក ១ ដោយអត្ថថាចំណាំទុក ១ ដោយអត្ថថាត្រាស់ដឹង ១។
ID: 637641086688373114
ទៅកាន់ទំព័រ៖