ព្រះត្រៃបិដក ភាគ ៧១

 តណ្ហា មាន​អ្វី​ជាហេតុ មាន​អ្វី​ជាទី​ប្រជុំ​កើត មាន​អ្វី​ជា​កំណើត មាន​អ្វី​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ស្វែងរក តណ្ហា មាន​វេទនា​ជាហេតុ មាន​វេទនា ជាទី​ប្រជុំ​កើត មាន​វេទនា​ជា​កំណើត មាន​វេទនា​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ចំណាំទុក បុគ្គល​ដឹង​ច្បាស់​នូវ​តណ្ហា​ផង ដឹង​ច្បាស់​នូវ​ទីប្រជុំ​កើត​នៃ តណ្ហា​ផង ដឹង​ច្បាស់​នូវ​ការ​រលត់​នៃ​តណ្ហា​ផង ដឹង​ច្បាស់​នូវ​បដិបទា ជា​ដំណើរ​ទៅ កាន់ការ​រលត់​នៃ​តណ្ហា​ផង យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ត្រាស់​ដឹង។
 វេទនា មាន​អ្វី​ជាហេតុ មាន​អ្វី​ជាទី​ប្រជុំ​កើត មាន​អ្វី​ជា​កំណើត មាន​អ្វី​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ស្វែងរក វេទនា មាន​ផស្សៈ​ជាហេតុ មាន​ផស្សៈ​ជាទី​ប្រជុំ​កើត មាន​ផស្សៈ​ជា​កំណើត មាន​ផស្សៈ​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ចំណាំទុក បុគ្គល​ដឹង​ច្បាស់​នូវ​វេទនា​ផង ដឹង​ច្បាស់​នូវ​ទីប្រជុំ កើត​នៃ​វេទនា​ផង ដឹង​ច្បាស់​នូវ​ការ​រលត់​នៃ​វេទនា​ផង ដឹង​ច្បាស់​នូវ​បដិបទា ជា​ដំណើរ ទៅកាន់​ការ​រលត់​នៃ​វេទនា​ផង យ៉ាងនេះ​ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ត្រាស់​ដឹង។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637641087717279457
ទៅកាន់ទំព័រ៖