ព្រះត្រៃបិដក ភាគ ៧១

 ផស្សៈ មាន​អ្វី​ជាហេតុ មាន​អ្វី​ជាទី​ប្រជុំ​កើត មាន​អ្វី​ជា​កំណើត មាន​អ្វី​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ស្វែងរក ផស្សៈ មាន​សឡាយ​តនៈ​ជាហេតុ មាន​សឡាយ​តនៈ​ជាទី​ប្រជុំ​កើត មាន​សឡាយ​តនៈ​ជា​កំណើត មាន​សឡាយ​តនៈ​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ចំណាំទុក បុគ្គល​ដឹង​ច្បាស់​នូវ​ផស្សៈ​ផង ដឹង​ច្បាស់​នូវ​ទីប្រជុំ​កើត​នៃ​ផស្សៈ​ផង ដឹង​ច្បាស់​នូវ​ការ​រលត់ នៃ​ផស្សៈ​ផង ដឹង​ច្បាស់​នូវ​បដិបទា ជា​ដំណើរ​ទៅកាន់​ការ​រលត់​នៃ​ផស្សៈ​ផង យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ត្រាស់​ដឹង។
 សឡាយ​តនៈ មាន​អ្វី​ជាហេតុ មាន​អ្វី​ជាទី​ប្រជុំ​កើត មាន​អ្វី​ជា​កំណើត មាន​អ្វី​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ស្វែងរក សឡាយ​តនៈ មាន​នាមរូប ជាហេតុ មាន​នាមរូប​ជាទី​ប្រជុំ​កើត មាន​នាមរូប​ជា​កំណើត មាន​នាមរូប​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ចំណាំទុក បុគ្គល​ដឹង​ច្បាស់​នូវ​សឡាយ​តនៈ​ផង ដឹង​ច្បាស់​នូវ​ទីប្រជុំ​កើ​តនៃស​ឡាយ​តនៈ​ផង ដឹង​ច្បាស់​នូវ​ការ​រល​ត់​នៃស​ឡាយ​តនៈ​ផង ដឹង​ច្បាស់​នូវ​បដិបទា ជា​ដំណើរ​ទៅកាន់​ការ​រល​ត់​នៃស​ឡាយ​តនៈ​ផង យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ត្រាស់​ដឹង។
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637641088022748313
ទៅកាន់ទំព័រ៖