ព្រះត្រៃបិដក ភាគ ៧១

ឧបេក្ខា​សម្ពោ​ជ្ឈង្គ ថ្លា​ដោយ​ការ​រំពឹង ការ​មិន​រំពឹង ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​ការ​មិន​រំពឹង​ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ ការ​រំពឹង​របស់​ឧបេក្ខា​សម្ពោ​ជ្ឈង្គ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា​គួរ​ក្រេប​ផឹក សម្មាទិដ្ឋិ ថ្លា​ដោយ​ការ​ឃើញ មិច្ឆាទិដ្ឋិ ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​មិច្ឆាទិដ្ឋិ​ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ​ការ ឃើញ​របស់​សម្មាទិដ្ឋិ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយ​នោះ) ឈ្មោះ ថា​ថ្លា​គួរ​ក្រេប​ផឹក សម្មាសង្កប្បៈ ថ្លា​ដោយ​ការ​លើក​ចិត្ត​ឡើង (កាន់​អារម្មណ៍) មិច្ឆា សង្កប្បៈ ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​មិច្ឆាសង្កប្បៈ​ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ​ការ​លើក​ចិត្ត​ឡើង របស់​សម្មាសង្កប្បៈ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយ​នោះ) ឈ្មោះថា​ថ្លា​គួរ​ក្រេប​ផឹក សម្មាវាចា ថ្លា​ដោយ​ការកំណត់ មិច្ឆាវាចា​ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​មិច្ឆាវាចា ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ​ការកំណត់ របស់​សម្មាវាចា (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា​គួរ​ក្រេប​ផឹក
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637640324843576989
ទៅកាន់ទំព័រ៖