ព្រះត្រៃបិដក ភាគ ៧១

 នាមរូប មាន​អ្វី​ជាហេតុ មាន​អ្វី​ជាទី​ប្រជុំ​កើត មាន​អ្វី​ជា​កំណើត មាន​អ្វី​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ស្វែងរក នាមរូប មានវិញ្ញាណ​ជាហេតុ មានវិញ្ញាណ​ជាទី​ប្រជុំ​កើត មានវិញ្ញាណ​ជា​កំណើត មានវិញ្ញាណ​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ចំណាំទុក បុគ្គល​ដឹង​ច្បាស់​នូវ​នាមរូប​ផង ដឹង​ច្បាស់​នូវ​ទីប្រជុំ​កើត​នៃ​នាមរូប​ផង ដឹង​ច្បាស់​នូវ​ការ​រលត់​នៃ​នាមរូប​ផង ដឹង​ច្បាស់​នូវ​បដិបទា ជា​ដំណើរ​ទៅកាន់​ការ​រលត់​នៃ​នាមរូប​ផង យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា ត្រាស់​ដឹង។
 វិញ្ញាណ មាន​អ្វី​ជាហេតុ មាន​អ្វី​ជាទី​ប្រជុំ​កើត មាន​អ្វី​ជា​កំណើត មាន​អ្វី​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ស្វែងរក វិញ្ញាណ មាន​សង្ខារ​ជាហេតុ មាន​សង្ខារ​ជាទី​ប្រជុំ​កើត មាន​សង្ខារ​ជា​កំណើត មាន​សង្ខារ​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ចំណាំទុក បុគ្គល​ដឹង​ច្បាស់​នូវ​វិញ្ញាណ​ផង ដឹង​ច្បាស់​នូវ ទីប្រជុំ​កើត​នៃ​វិញ្ញាណ​ផង ដឹង​ច្បាស់​នូវ​ការ​រលត់​នៃ​វិញ្ញាណ​ផង ដឹង​ច្បាស់​នូវ​បដិបទា ជា​ដំណើរ​ទៅកាន់​ការ​រលត់​នៃ​វិញ្ញាណ​ផង យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា ត្រាស់​ដឹង។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637641088400717105
ទៅកាន់ទំព័រ៖