ព្រះត្រៃបិដក ភាគ ៧១

ជាតិ​ជា​ទុក្ខសច្ច​ក៏​មាន ជាស​មុ​ទយ​សច្ច​ក៏​មាន ការ​រលាស់​ចេញ​នូវ​ជរាមរណៈ និង​ជាតិ​ទាំងពីរ ជា​និរោធ​សច្ច ឯការ​ដឹង​ច្បាស់​នូវ​និរោធ ជាម​គ្គ​សច្ច ជាតិ​ជា​ទុក្ខសច្ច ភព​ជា​ទុក្ខសច្ច​ក៏​មាន ជាស​មុ​ទយ​សច្ច​ក៏​មាន ការ​រលាស់​ចេញ​នូវ​ជាតិ និង​ភព​ទាំងពីរ ជា​និរោធ​សច្ច ឯការ​ដឹង​ច្បាស់​នូវ​និរោធ ជាម​គ្គ​សច្ច។បេ។ សង្ខារ​ទាំងឡាយ ជា​ទុក្ខសច្ច អវិជ្ជា​ជា​ទុក្ខសច្ច​ក៏​មាន ជាស​មុ​ទយ​សច្ច​ក៏​មាន ការ​រលាស់​ចេញ​នូវ​សង្ខារ និង​អវិជ្ជា​ទាំងពីរ ជា​និរោធ​សច្ច ឯការ​ដឹង​ច្បាស់​នូវ​និរោធ ជាម​គ្គ​សច្ច។

ចប់ សច្ច​កថា។
ចប់ ភាណវារៈ។

ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637641090064779344
ទៅកាន់ទំព័រ៖