ព្រះត្រៃបិដក ភាគ ៧១
យុគនទ្ធវគ្គ ពោជ្ឈង្គកថា
សាវត្ថិនិទាន
[២៨] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គនេះ មាន ៧ ពោជ្ឈង្គ ៧ តើដូចម្តេច សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១ ម្នាលភិក្ខុទាំងឡាយ នេះឯង ពោជ្ឈង្គ ៧។
សំនួរត្រង់ពាក្យថា ពោជ្ឈង្គ តើពោជ្ឈង្គ ដោយអត្ថថាដូចម្តេច។ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុប្រព្រឹត្តទៅព្រមក្នុងការត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងតាម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុ ត្រាស់ដឹងចំពោះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងព្រម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាត្រាស់ដឹងតាម ឈ្មោះថា ពោជ្ឈង្គ ដោយអត្ថថាត្រាស់ដឹងចំពោះ ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាត្រាស់ដឹងព្រម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុញុំាងជនឲ្យត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុញុំាងជនឲ្យត្រាស់ដឹងតាម ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុញុំាងជនឲ្យត្រាស់ ដឹងចំពោះ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុញុំាងជនឲ្យត្រាស់ដឹងព្រម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យត្រាស់ដឹង ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យត្រាស់ដឹងតាម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថាញុំាងជន ឲ្យត្រាស់ដឹងចំពោះ
ID: 637641096816966924
ទៅកាន់ទំព័រ៖