ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ញុំាង​ជន​ឲ្យ​ត្រាស់​ដឹង​ព្រម ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា ប្រព្រឹត្តទៅ​ក្នុង​ចំណែក​នៃ​ការ​ត្រាស់​ដឹង ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ប្រព្រឹត្តទៅ​ក្នុង​ចំណែក​នៃ​ការ​ត្រាស់​ដឹង​តាម ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ប្រព្រឹត្តទៅ​ក្នុង​ចំណែក​នៃ​ការ​ត្រាស់​ដឹង​ចំពោះ ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ប្រព្រឹត្តទៅ​ក្នុង​ចំណែក​នៃ​ការ​ត្រាស់​ដឹង​ព្រម ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ការបាន​ចំពោះ​នូវ​ប្រាជ្ញា ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​បណ្តុះ​នូវ​ប្រាជ្ញា ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​បណ្តុះ​ចំពោះ​នូវ​ប្រាជ្ញា ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ញុំាង​ជន​ឲ្យ​ដល់​នូវ​ប្រាជ្ញា ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ញុំាង​ជន​ឲ្យ​ដល់​ព្រម​នូវ​ប្រាជ្ញា។
 [២៩] ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ជា​មូល ពោជ្ឈង្គ ដោយ​អត្ថ​ថា​ទំនុកបម្រុង​មូល ពោជ្ឈង្គ ដោយ​អត្ថ​ថា​ថែទាំ​មូល ពោជ្ឈង្គ ដោយ​អត្ថ​ថា​ចោមរោម​មូល ពោជ្ឈង្គ ដោយ​អត្ថ​ថា​បំពេញ​មូល ពោជ្ឈង្គ ដោយ​អត្ថ​ថា​ធ្វើ​មូល​ឲ្យ​ចាស់​ក្លា ពោជ្ឈង្គ ដោយ​អត្ថ​ថា​ធ្វើ​មូល​ឲ្យ​បែក​រីក ពោជ្ឈង្គ ដោយ​អត្ថ​ថា​ញុំាង​ជន​ឲ្យ​ដល់​នូវ​មូល​ប្ប​ដិ​សម្ភិទា ពោជ្ឈង្គ ដោយ​អត្ថ​ថា​ចម្រើ​ននូវវ​សី​ក្នុង​មូល​ប្ប​ដិ​សម្ភិទា ពោជ្ឈង្គ​របស់​ជន អ្នក​សម្រេ​ចនូវវ​សី​ភាព​ក្នុង​មូល​ប្ប​ដិ​សម្ភិទា ពោជ្ឈង្គ ដោយ​អត្ថ​ថា​ជាហេតុ ពោជ្ឈង្គ ដោយ​អត្ថ​ថា​ទំនុកបម្រុង​ហេតុ ពោជ្ឈង្គ ដោយ​អត្ថ​ថា​ថែទាំ​ហេតុ
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637641097179623066
ទៅកាន់ទំព័រ៖