ព្រះត្រៃបិដក ភាគ ៧១
ពោជ្ឈង្គ ដោយ អត្ថថាចម្រើននូវវសីក្នុងវិសុទ្ធិប្បដិសម្ភិទា ពោជ្ឈង្គរបស់ជនអ្នកសម្រេចនូវវសីភាព ក្នុងវិសុទ្ធិប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាជាអំពើមិនមានទោស ពោជ្ឈង្គ ដោយ អត្ថថាទំនុកបម្រុងអំពើមិនមានទោស ពោជ្ឈង្គ ដោយអត្ថថាថែទាំអំពើមិនមានទោស ពោជ្ឈង្គ ដោយអត្ថថាចោមរោមអំពើមិនមានទោស ពោជ្ឈង្គ ដោយអត្ថថាបំពេញនូវអំពើមិនមានទោស ពោជ្ឈង្គ ដោយអត្ថថាធ្វើអំពើដែលមិនមានទោសឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើអំពើមិនមានទោសឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់អនវជ្ជប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាចម្រើននូវវសីក្នុងអនវជ្ជប្បដិសម្ភិទា ពោជ្ឈង្គរបស់ជនអ្នកសម្រេចនូវវសីភាពក្នុងអនវជ្ជប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថានេក្ខម្មៈ (ការចេញចាកកាម) ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងនេក្ខម្មៈ ពោជ្ឈង្គ ដោយអត្ថថាថែទាំនេក្ខម្មៈ ពោជ្ឈង្គ ដោយអត្ថថាចោមរោមនេក្ខម្មៈ ពោជ្ឈង្គ ដោយអត្ថថាបំពេញនេក្ខម្មៈ ពោជ្ឈង្គ ដោយអត្ថថាធ្វើនេក្ខម្មៈឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើនេក្ខម្មៈឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថា ញុំាងជនឲ្យដល់នូវនេក្ខម្មប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាចម្រើននូវវសីក្នុងនេក្ខម្មប្បដិសម្ភិទា ពោជ្ឈង្គរបស់ជនអ្នកសម្រេចនូវវសីភាពក្នុងនេក្ខម្មប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាវិមុត្តិ ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងវិមុត្តិ
ID: 637641097803216892
ទៅកាន់ទំព័រ៖