ព្រះត្រៃបិដក ភាគ ៧១
ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវវិវេកប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថា ចម្រើននូវវសីក្នុងវិវេកប្បដិសម្ភិទា ពោជ្ឈង្គ របស់ពួកជនអ្នកសម្រេចនូវវសីភាពក្នុងវិវេកប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថាការលះបង់ ពោជ្ឈង្គ ដោយអត្ថថាទំនុកបម្រុងនូវការលះបង់ ពោជ្ឈង្គ ដោយអត្ថថាថែទាំនូវការលះបង់ ពោជ្ឈង្គ ដោយអត្ថថាចោមរោមនូវការលះបង់ ពោជ្ឈង្គ ដោយអត្ថថាបំពេញនូវការលះបង់ ពោជ្ឈង្គ ដោយអត្ថថាធ្វើនូវការលះបង់ឲ្យចាស់ក្លា ពោជ្ឈង្គ ដោយអត្ថថាធ្វើនូវការលះបង់ឲ្យបែករីក ពោជ្ឈង្គ ដោយអត្ថថាញុំាងជនឲ្យដល់នូវវោស្សគ្គប្បដិសម្ភិទា ពោជ្ឈង្គ ដោយអត្ថថា ចម្រើននូវវសីក្នុងវោស្សគ្គប្បដិសម្ភិទា ពោជ្ឈង្គ របស់ពួកជនអ្នកសម្រេចនូវវសីភាពក្នុងវោស្សគ្គប្បដិសម្ភិទា។
[៣០] ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃមូល ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃហេតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃបច្ច័យ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការបរិសុទ្ធិ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃអំពើមិនមានទោស ឈ្មោះថាពោជ្ឈង្គ ព្រោះ ហេតុត្រាស់ដឹងនូវអត្ថនៃនេក្ខម្មៈ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃវិមុត្តិ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថនៃការមិនមានអាសវៈ
ID: 637641098491966781
ទៅកាន់ទំព័រ៖